សមត្ថកិច្ចដកហូតបានឈើ និងម៉ាស៊ីន សរុបឈើប្រមាណប្រាំបីម៉ែត្រគូប ពីសិប្បកម្ម ស្ថិតក្នុងភូមិក្រឡាពាសឃុំព្រះរំកិល នៅស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ កម្លាំងបរិស្ថានសហការជាមួយអាជ្ញាធរស្រុកនគរបាលប៉ុស្តិ៍ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បានចុះបង្ក្រាបសិប្បកម្មកែច្នៃឈើ មួយកន្លែង។

មន្ត្រីបរិស្ថានបានឲ្យដឹងថាការបង្ក្រាបនោះបានធ្វើឡើងកាលពីថ្ងៃទី១៩ខែសីហាមកដល់ថ្ងៃទី២៤ខែសីហាដោយបានដកហូតនិងដឹកជញ្ជូនវត្ថុតាងពីឃុំព្រះរំកិលយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងរួចរាល់អស់ហើយ។ការចុះបង្ក្រាបនោះធ្វើឡើងដោយមានការសម្របសម្រួលលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចដកហូតបានឈើនិងម៉ាស៊ីនសរុបឈើប្រមាណប្រាំបីម៉ែត្រគូបពីសិប្បកម្មស្ថិតក្នុងភូមិក្រឡាពាសឃុំព្រះរំកិល។ ជុំវិញការចុះបង្ក្រាបនេះសមត្ថកិច្ចមិនបានឃាត់ខ្លួនម្ចាស់សិប្បកម្មទេ គឺដកហូតតែវត្ថុតាងយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្ត៕

អត្ថបទដែលជាប់ទាក់ទង