ស្ទឹងត្រែងៈ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចចុងទំនប់វារីអគ្គិសនី សេសានក្រោម២ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឈើដែលដកហូតបាននៅលើរថយន្តនោះ គឺជាឈើអារប្រណិត (តាត្រាវ) ចំនួនសន្លឹក៤២ សន្លឹក/ដុំ ស្មើនឹង ៤,៧៧៤ ម៉ែត្រគូប។ រថយន្តបង្កប់ឈើ ម៉ាកកាម៉ាសកែច្នៃ គ្មានស្លាកលេខ លួចលាក់ដាក់ក្នុងរថយន្ត ដោយផ្សារដែក បិទគម្រប តាមបណ្តាទ្រុង និងផ្សារឃ្លុបបិទជិតជាប់ការប៊ីន ផ្សារទ្រនាប់ផ្នែកខាងក្រោម ដើម្បីបន្លំភ្នែកសមត្ថកិច្ច មើលទៅហាក់បីដូចជាការដឹកគ្រឿងខួងអណ្តូង។
ឃាត់ជនសង្ស័យមួយនាក់ ឈ្មោះ លី ទី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយក្រោយពី ឃាត់ខ្លួនសាកសួររួច ក៏បានដោះលែងវិញ។ ចំពោះវត្ថុតាង ជាឈើល្មើស ខាងលើ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ។ ដោយឡែក រថយន្ត ត្រូវបានរក្សាទុក នៅក្នុងទីបញ្ជាការខេត្ត៕