រថយន្តផ្ទុកទំនិញខ្នាតយក្សធ្វើដំណើរតាមដងផ្លូវលេខ 73Aសង្ស័យលើសទម្ងន់តោន

(ខេត្តក្រចេះ)  ជារៀងរាល់ថ្ងៃជាពិសេសនៅពេលយប់ មានរថយន្តធំៗដែលផ្ទុកអីវ៉ាន់សង្ស័យថា ប្រហែលជាលើសទម្ងន់ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ 73a ពីស្ទឹងត្រែងនិងក្រចេះឆ្លងតាមដងផ្លូវស្រុកឆ្លូងឆ្ពោះទៅស្រុកដំបែរ ខេត្តត្បូងឃ្មុំ ជញ្ជីងចល័តរបស់ក្រសួងសាធារណការដឹកជញជូនខេត្តឬក្រសួង ឈរជើងម្តងម្កាល ដែលមានជញ្ជីងថ្លឹងលើសតោនរបស់រថយន្ត ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាឈជើងចាំយកលុយទេដឹងមើលទៅ ឃើញតែរថយន្តធំៗដែលមានឥវ៉ាន់សំពីងសំពោងយ៉ាងធ្ងន់ៗទៅហួសមកហួស។

រីឯក្រុមការងារជញ្ជីងចល័តនោះវិញដែលឈរជើងស្ថិតនៅត្រង់ចំណុចទួលភ្នំស្រុកឆ្លងខេត្តក្រចេះ ហាក់បីដូចគ្មានវិធានការបង្ក្រាប តែឈរចាំទទួលផលពីម្ចាស់រថយន្តដែលផ្ទុកលើសទម្ងន់ចេញចូលទៅវិញ ដូចជានៅពេលព្រឹកប្រលឹមនាថ្ងៃទី15 ខែ កញ្ញា ឆ្នាំ2022 មានសកម្មភាពរថយន្តធំៗជាច្រើនបានឈប់ចំណុចកំលាំងត្រួតពិត្យ ហើយម្ចាស់រថយន្តនោះទៅជួបក្រុមការងារត្រួតពិនិត្យរួចធ្វើដំណើរយ៉ាងរលូត បន្តទៅទៀតហាក់បីដូចជាគ្មានវិធានការទប់ស្កាត់ឡើយ ។តែក្រុមការងារសារព័ត៌មានយើងខ្ញុំបាទ ធ្វើការរិះគន់ក្នុងន័យស្ថាបនាដើម្បីជួយសង្គមជាតិនេះជារដូវភ្លៀងដែលថ្នល់ជាតិយើងទើបតែនឹងស្ថាបនាបានល្អ ហើយសារព័ត៌មានយើងខ្ញុំធ្វើការ រិ:គន់ ដើម្បីជួយសង្គមជាតិ កុំឲ្យមានការខូចខាត តាមដងផ្លូវថ្នល់ជាតិស្រុតឬបាក់បែកនាររដូវភ្លៀងនិងរដូវវស្សា។និពន្ធនាយក ដោយ÷កែវ គឹម ឆូយ

 

អត្ថបទដែលជាប់ទាក់ទង