ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​កូន​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​!

​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ វរ​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​គ្រួសារ លោក​ព្រិន្ទបាលឯក សំ ហាក់ សមាជិក វរ​អន្តរាគមន៍ ដែល​មាន​កូន​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​នោះ​ក្រុម​ការងារ​បាន​នាំយក ថវិកា​ចំនួន ២៨០,០០០​រៀល​, ត្រីខ​២​យួរ​, មី​១​កេស​, ភេសជ្ជៈ​២​កេស​, ទឹក​សុទ្ធ​០២​កេស​, ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង