មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ ពលទាហាន របស់អង្គភាព

កណ្តាល ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តម​សេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បាន​អញ្ជើញ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយ​ទាហានរង ពលទាហាន ដែលជាមេបញ្ជាការរង នាយការរិយាល័យ នាយ​ផ្នែក​សឹករងក្រុង/ស្រុក វរៈសេនាតូច និងផ្នែកពាក់ព័ន្ធជាច្រើនរូប នៅ​អគារ​សាលប្រជុំរបស់ទីបញ្ជាការ។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានថ្លែងអំណរគុណ និងកោត​ស​រ​​សើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុង​ការ​​បំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួល​បាន លទ្​ធផល​ល្អប្រសើរ។ ឯកឧត្តម សង្កាត់ធ្ងន់ផងដែរថា ក្នុង​នាមយើង​ជាកង​កម្លាំង​នៃកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់ខ្ពស់​សម្រេច​រាល់​បទ​បញ្ជា ដែលថ្នាក់លើប្រគល់ជូន ត្រូវមានភក្ដីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះ​​មហាក្សត្រ ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ហ៊ាន​ធ្វើពលីកម្​មគ្រប់​បែប​យ៉ាង ដើម្បីការពារសន្តិភាព ដែលប្រមុខរាជ​រដ្ឋាភិ​បាល​រកបាន​​មក​យ៉ាង​លំបាក។

បន្ថែមពីនេះ ឯកឧត្តម មេបញ្ជាការ បានលើកឡើង​ពីសភាពការណ៍​អន្តរ​ជាតិថ្មីៗ ប្រទេសមហាអំណាច ចិន រុស្សី អាមេរិក ដែលកំពុងប្រជែងគ្នា​ដើម្បី​ដណ្តើមភូមិសាស្រ្ត សេដ្ឋកិច្ច នយោបាយ ការបន្តអូសបន្លាយ សង្រ្គាមរវារុស្សី នៅ​អ៊ុយក្រែន ដែលធ្វើអោយប៉ះពាលដល់អាយុជីវិត្តប្រជាជន ការ​សាក​ល្បង​អាវុធ របស់កូរ៉េខាងជើង និងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ភ្លើង​ឆេះព្រៃ ការកើនឡើងកំដៅនៅលើភពផែនដីជាដើម។

ឯកឧត្តម មេបញ្ជាការ ក៏បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ នាយ-ពលទាហាន ទាំ​ង​អស់ត្រូវបន្តចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេល​យុទ្ធ​នា​ការ​ឃោសនារកសម្លេងឆ្នោត ជូនគណបក្សនយោបាយនានា នៅទូទាំង​ ខេត្​ត​កណ្តាល និងត្រៀមកម្លាំងអន្តរាគមន៍ នៅពេល​មានសភាពការណ៍​ណា​មួយ​កើតឡើងជាយថាហេតុ។

ឯកឧត្តម មេបញ្ជាការ ក៏បានចែកនូវសៀវភៅ ស ការពារជាតិ ដល់​លោកនា​យការរិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក និងវរៈសេនាតូចទាំង១៤​អង្គភាពក្រោមចំណុះដើម្បីយកទៅផ្សព្វផ្សាយបន្ត ដល់នាយទាហាន នាយទាហាន​រងក្រោមឱវាទផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង