ភាពអសកម្ម របស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចំពោះល្បែងស៊ីសងខុសច្បាប់ នៅក្នុង{កាស៊ីណូ}មួយកន្លែងនៅម្តុំដើមពុទ្រ្ទា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត .!។

( ខេត្តបន្ទាយមានជ័យ ) អ្នកច្បាប់ ក៏ដូចមហាជន ធ្លាប់បានដឹងហើយថា! គោលការណ៍{កាសុីណូ}និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារឬមួយសុំច្បាប់អាជីវកម្មបើក{កាស៊ីណូ}ជារឿងត្រឹមត្រូវតែបើពលរដ្ឋខ្មែរចូលលេងល្បែងទាំងនោះគឺជារឿងខុសច្បាប់ ១០០% ប៉ុន្តែម្ចាស់{កាស៊ីណូ}មួយកន្លែងនៅម្តុំដើមពុទ្រ្ទា ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្បន្ទាយមានជ័យ ហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែង{ជល់មាន់ បៀរ អាប៉ោង និងយូគី}ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប.!។

សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាល រាជធានីទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!។
តាមសេចក្តីរាយការណ៍មកថា! ម្ចាស់{កាស៊ីណូ}មួយកន្លែងនៅម្តុំដើមពុទ្រ្ទា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត កំពុងតែគៀងគរពលរដ្ឋខ្មែរគ្រប់ទិសទីឲ្យចូលលេងល្បែង{ជល់មាន់ បៀរ អាប៉ោង និងយូគី}ខុសច្បាប់យ៉ាងរំភើយ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិននាំគ្នាធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យមហាជន សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។

ប្រភពបានបន្តទៀតថា! គេសង្កេតឃើញ មានពលរដ្ឋខ្មែរជាច្រើននាក់សម្រុកចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង{កាស៊ីណូ}មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវឮលាន់ទ្រហឹងអឹងកង ធ្វើឲ្យប្រជាពលរដ្ឋរស់នូវ ជិតខាងមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។

ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង{កាស៊ីណូ}មួយកន្លែងនៅម្តុំដើមពុទ្រ្ទា ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត នេះផងដើម្បីធានាបាននូវគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!៕
អត្ថបទដែលជាប់ទាក់ទង