ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ និង ចូលរួម​បរិច្ចាគ​ឈាម ជួយសង្គ្រោះ​សមាជិក ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (១៧៩)!

នា​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​លោក​ព្រិន្ទបាលឯក ធ​កក្កដា សមាជិក វរ​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ជំងឺ​របេង​ឆ្អឹងត្រគាក​ខាងស្ដាំ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា (​ហៅ​ពេទ្យ ១៧៩) ហើយ​ត្រូវការ​អ្នកស្ម័គ្រចិត្ត បរិច្ចាគ​ឈាម ដើម្បី​ធ្វើ​ការវះកាត់​ជាបន្ទាន់ និង​បាន​បញ្ជូន​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០៣​នាក់ ដែល​បាន​ស្ម័គ្រចិត្ត​ទៅ​ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់ លោក​ព្រិន្ទបាលឯក អ៊ុក ពុធ​កក្កដា ភ្លាមៗ​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​របស់​លោក​មេបញ្ជាការ និង​ថវិកា​ដែល​ប្រមូលបាន​ពី នាយ​-​នាយរង នៃ កម្លាំង​វរ​អន្តរាគមន៍ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ៣​លាន ២​សែន​រៀល​, ភេសជ្ជៈ​ចម្រុះ ០៨​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុកគ្រួសារ​លោក​ព្រិន្ទបាលឯក អ៊ុក ពុធ​កក្កដា ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕

uh

អត្ថបទដែលជាប់ទាក់ទង