ទីតាំងបនល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត នាំគ្នាបើកលេងអនាធិបតេយ្យ ផ្គើននិង.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន .!

ខេត្តបន្ទាយមានជ័យ ÷ សេចក្តីរាយការណ៍មកថា! ទីតាំងបនល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិមណ្ឌល.៨ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកលេងយ៉ាងរំភើយ! រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ .!។

 

ប្រភពបានបន្តទៀតថា! ទីតាំងបនល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ នៅតែបើកឲ្យក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ! ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ.!។

ទាក់ទិនទៅនិងទីតាំងបនល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ នៅក្នុងទឹកដី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ឃើញនាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ធ្វើបះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភ សុវត្ថិភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ ហេតុនេះ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក.!។

ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយនានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន !៕

អត្ថបទដែលជាប់ទាក់ទង