លោករ៉ែមផល្លាវីប្រធានច្រកអន្តរជាតិជាំសាងាំ និងលោកឆណាក់ប្រធាន ស្នាក់ការគយនិងរដ្ឋាករនិងលោកញិបផល្លិក គយតល័ត្រក្រសួងកុំពុងសហការគ្នា បើឲ្យក្រុមឈ្មូញ នាំទំនិញនិងសាច់ក្រឿងក្នុងសត្វខូចគុណភាពមកកម្ពុជាយ៉ាងសន្ធឹកសន្ធប់

ខេត្តឧត្ដរមានជ័យ ៖ចំណីអាហាខូចគុណភាពជាច្រើនត្រូវបានក្រុមឈ្មួញសម្រុកដឹកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិជាំសាងុាំ ក្រោមការបើកភ្លើងខៀវពីសំណាក់លោក រ៉ែម ផល្លាវីប្រធានស្នាក់ច្រកទ្វាអន្តរជាតិជាំសាងុាំ សហការបានយ៉ាងល្អជាមួយលោក ឆណាក់ ប្រធាន ស្នាក់ការគយនិរដ្ឋករ និងលោកញឹប ផល្លិក គយចល័តក្រសួងបើកអោយនាំចូលចំណីអាហារខូចគុណភាពយ៉ាងច្រើន ចូលមកស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទហើយបន្តចែកចាយតាមបណ្ដាខេត្តផ្សេងៗ។

គេសង្កេត ឃើញថា ពេលក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ច្រកទ្វារអន្តរជាតិជាំសារងាំម្ដង់ៗ ក្រុមឈ្មួញទាំងនោះ តែងតែយកលុយទៅបងបង់ឲ្យមន្ត្រីជំនាញពាក់ពាន់ តែមន្ត្រីជំនាញទាំងនោះមិនដែលមានចែញវិកាយប័ត្របញ្ចាក់សាច់ប្រាក់ដែលបានបង់ឲ្យ ឲ្យបានត្រឹមត្រូវនោះទេ។
ហើយក៏គេមិនដែលឃើញមានមន្ត្រីពាក់ពាន់ ដែលប្រចាំការ ច្រកទ្វារ ធ្វើការត្រួតពិនិត្តនោះឡើយគ្រាន់តែបង់លុយរួចឲ្យរថយន្តទាំងនោះចេញដំណើរទៅបាន។
តើអោយប្រជាពលរដ្ឋនឹងរំពឹងអ្វីទៀតបើចំណីអាហារដែលក្រុមឈ្មួញនាំចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិជាំសាងុាំមួយចំនួន ត្រូវបានមន្រ្តីជំនាញ(ក.ប.ប)សាខាខេត្តឧត្តរមានជ័យចុះមកត្រួតពិនិត្យនៅផ្សារអន្លង់វែង ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងរកឃើញទីតាំងស្តុបនិងលក់ចែកចាយចំណីអាហារជើងមាន់ ឆ្អឹងមាន់ស្លាបមាន់ ជង្គង់មាន់និងគ្រឿងក្នុងសត្វ ប្រហិត គ្រប់ប្រភេទនៅក្នុងផ្សារអន្លង់វែងនិងស្រុកត្រពាំងប្រាសាទ ។

ជាក់ស្ដែងនៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ2023មន្រ្តីជំនាញ(ក.ប.ប)បានពិនិត្យឃើញថាទីតាំងលក់ចំណីអាហាររបស់ម្ចាស់ទីតាំងមួយកន្លែង មានការលក់ប្រហិត និងកោះមាន់(ខូចគុណភាពឬហៅថាហូសឌឺឡេ )ទើបមន្រ្តីជំនាញ (ក.ប.ប)លើកដាក់រថយន្តយកទៅដុតកម្ទេចចោល។
នេះហើយជាមូលហេតុធ្វើអោយពលរដ្ឋខ្មែរ សិក្សានុសិស្ស កុមារតូចៗ ទាំងក្មេងទាំងចាស់ខូចសុខាភាពនិងអាចកើតជម្ងឺមួយចំនួន ដូចជាភាគរយ ជម្ងឺ គីសរាករុស ក្អួត ចង្អោរ ឈឺក្បាល ជម្ងឺដាច់សសៃឈាមនិង ជម្ងឺមហារីកជាដើមផងដែរ។

បើយោងតាមការលើកឡើងពីម្ចាស់ទីតាំងលក់ចំណីអាហារ នោះបានប្រាប់អង្គភាពអ្នកសារព័ត៍មានឥ្យដឹងថាមន្រ្តីជំនាញ (ក.ប.ប)សាខាខេត្តឧត្ដរមានជ័យបានផាក់ពិន័យពួកគាត់ចំនួន(5លានរៀន)តែគាត់មិនមានល័ត្រភាពសម្រួលគ្នាចុះសល់ត្រឹមតែ(3លានរៀលប៉ុណ្ណោះ)។ ហើយមន្រ្តីជំនាញ(ក.ប.ប)បានដឹកយកកោះមាន់ប្រហិតមួយចំនួនដាល់ក្នុងរថយន្តយកទៅបាត់។តាមការលើកឡើង របស់ម្ចាស់ទីតាំងបានបន្តថា តាមការអនុវត្តច្បាប់របស់មន្ត្រី (ប• ក •ក)ហាក់បីដូចមានភាពលំអៀង ជាក់ស្ដែងអាជីវករ នៅក្នុងស្រុកនិងស្រុកត្រពាំងប្រសាទ ទីតាំងច្រើនណាស់ដែលនាំប្រហិតនិងគ្រឿងក្នុង សាច់ខូចគុណភាពនាំចូលនិងចែកចាយនៅលើទីផ្សារតែមន្ត្រី( ប•ក•ក) មិនបានចុអនុវត្តនោះឡើយ ឬទីតាំងផ្សេងនៅចះបំបាំងកាយរកមិនឃើញឫយ៉ាងណា ?។

ការឡើងរបស់លោក លិញ សុវឌ្ឍនាមន្រ្តីជំនាញ( ក ប.ប)បានពន្យល់ប្រាប់អ្នកសារព័ត៍មាន អង្គភាពយើងថាហាមថត ហាមចុះផ្សាយព្រោះកម្លាំងមន្រ្តីជំនាញកំពុងប្រត្តិបត្តិការ ខ្លាចផ្អើលដល់ទីតាំងផ្សេងទៀត បើចុះផ្សាយប្រយត្ន័ម្ចាស់ទីតាំងគេប្ដឹង។

ជុំវិញករណីខាងលើ អង្គភាព សារព័ត៌មានអាណាចក្រខ្មែរយើងខ្ញុំគ្រាន់តែសរសេរិះក្នុងន័យស្ថាបនាប៉ុណ្ណោះមិនបានបង្កាច់ បង្ខូចអ្វីនោះឡើយស្រប តាមវិជ្ជាជីវះ ស្ដីរពីរបបសារព័ត៍មាន ផ្សាយពីមតិ ពលរដ្ឋជូនដល់ថ្នាក់ដឹកនាំ ផ្សាយពីមតិ ថ្នាក់ដឹកជូនប្រជាពលរដ្ឋ តែប៉ុនណ្ណោះអង្គភាពយើងរងចាំការបកស្រាយបំភ្លឹ ឡើងវិញរាងរាល់ម៉ោងធ្វើការ តាមរយៈ លេខ 012926014 / 0889846555

អត្ថបទដែលជាប់ទាក់ទង