កណ្តាល ៖ នៅថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាលសួរសុខទុក្ខនិងនាំយក
អំណោយរបស់ឯកឧត្តមប្រធានជូនស្ដ្រីទើបសម្រាលកូនចំនួន០៤គ្រួសារ៖
១.ឈ្មោះ រង ឡៃហ៊ង
២.ឈ្មោះ ប៊ុន លីដា
៣.ឈ្មោះ ហេង ដាលីន
៤.ឈ្មោះ សួន សារ៉េន
មានទីលំនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ក្នុងមួយគ្រួសារទទួលបាន៖
អង្ករ១បាវ = ៥០ គ.ក្រ
ថវិកា = ១០០,០០០៛
ឧបត្ថម្ភមេភូមិ ១០០,០០០៛
សរុបជាថវិកាចំណាយរួមចំនួន ៩៨០,០០០រៀល៕