នៅទីបំផុតបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួនជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានកម្លាំងនគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២ :
ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែងនាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕