ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការរដូវវស្សា

រាជធានីភ្នំពេញ៖ ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការរដូវវស្សា និងត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ ត្រៀមសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយ នាយរងអាវុធហត្ថ មេបញ្ជាការអង្គភាពដែលមានការពាក់ព័ន្ធ និងបញ្ជូនរូបភាពតាមប្រពន្ធ video conference ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្តទាំង២៥ផងដែរ។

អត្ថបទដែលជាប់ទាក់ទង