លោក ជាម ច័ន្ទ សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ និង លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនគូរមេីលរំលងម្ចាស់បនល្បែងបញ្ជាល់មាន់ដុះស្លែឈ្មោះ តា អូនជាមន្ត្រីប៉េអឹមផ្ទៃប្រទេស ហ៊ានបេីកល្បែងស៊ីសងឲ្យពលរដ្ឋខែ្មរចូលលេងយ៉ាងគំហុក លក្ខណះទ្រង់ទ្រាយធំ ចំនុចចំការកៅស៊ូ មិនទាន់ចាត់វិធានការបង្រ្កាប !

ត្បូងឃ្មុំ ÷មួយ​រយៈ​ចុង​ក្រោយ​នេះ ម្ចាស់​កាស៊ីណូ​ចក្រវាល​ជាយ​ដែន ចាប់ផ្ដើម​ដំណើរការ​វិញ​ហើយ សម្រុក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង បញ្ជាល់ មាន់ បៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង ហើយ​បុគ្គល​ឈ្មោះតាអូន ដែលជាម្ចាស់ទីតាំងហ៊ាន​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​នៅ​ពីក្រោយ ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​កន្លងមក​.! រាជរដ្ឋាភិបាលកម្ពុជា បាន​ប្រកាស​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា លោក ថាញ់ សុខ​វ៉ាត អធិការដ្ឋាន​នគរបាល​ស្រុក​ពញ្ញាក្រែក និង លោក លី​សុភា​លីន អភិបាល​ស្រុក​ពញ្ញាក្រែក បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​ស៊ីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន លេង​ស្រែក​ហ៊ោកញ្ជ្រៀវ ពេញ​ក្នុង​កាស៊ីណូ​ចក្រវាល​ជាយដែន ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ យ៉ាង​ពពាក់ពពូន នៅ​ចំណុច​ចម្ការកៅស៊ូ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ដោយ​សេរី ។​
​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ខ្វល់​ពី​អានុសាសន៍​របស់ថ្នាក់ដឹកនាំកម្ពុជា បាន​ចេញ​ចរាចរណ៍​ណែនាំ​នៅ​ពេល​ថ្មីៗ​នេះ ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​កាស៊ីណូ​ចក្រវាល​ជាយដែន ហ៊ាន​ផ្គើន​បទបញ្ជា​ប្រមុខ​ថ្នាក់​នាំ​កម្ពុជា​ទៅវិញ​។​
​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ចន្ទ័សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប​ល្បែងភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ចំការកៅស៊ូ ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់ ជៀសវាង​អាចកេី​ត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និង​គ្រឿងញៀន រីក​រាលដាល​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង​។​
​ដូច្នេះ​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ ព្រោះ​ល្បែងភ្នាល់​ស៊ីសង​ខុសច្បាប់ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​បងប្អូន​ពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន ។​

​ទេីប​មានការ​រិះគន់ចំៗ ចាប់តាំងពី​លោក ម៉ុន មា​គ៌ា ចូលកាន់​តំណែង​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺ​មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​កន្ទុយលេខ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ​។​

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្ដមសេនីយ៍ ស ថេត ឡេីងតំណែងថ្មីៗ អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់​លោក​ម៉ុន​មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្ត្បូងឃ្មុំ​ទៀតឡើយ​៕

អត្ថបទដែលជាប់ទាក់ទង