ផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាសថង់ប្លាស្ទិត

(កណ្តាល) នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកណ្តាល ដឹកនាំដោយ លោក ពៅ សោមាណាក់ ប្រធានមន្ទីរ សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ សង្កាត់តាខ្មៅ បានធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន នៅតាមសួនច្បារមាត់ទន្លេក្នុងក្រុងតាខ្មៅ ដោយមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់តាខ្មៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព វិទ្យាល័យ ហ៊ុន សែន តាខ្មៅ សមាគមស្នាមញញឺមថ្មីនៃក្តីសង្ឃឹមរបស់កុមារ យុវជនសសយក ប្រជាពលរដ្ឋ តំណាងរោងចក្រសហគ្រាស អាជីវករ ប្រជាការពារសង្កាត់តាខ្មៅ ក្រុមអនាម័យក្រុមហ៊ុនស៊ីនទ្រី សរុបអ្នកចូលរួមចំនួន ៣៥០នាក់ (ស្រី២១០នាក់)។ ក្រោយពីការអនុវត្តសម្មភាពផ្ទាល់ក្នុងការសម្អាតអនាម័យបរិស្ថាននេះ អ្នកចូលរួមទាំងអស់បានប្តេជ្ញាចិត្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ»។ នៅក្នុងនោះ យុវសិស្សស្ម័គ្រចិត្តចំនួន១០នាក់បានឡើងប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងជំរុញចលនានេះដល់មិត្តភក្តិរួមសាលារបស់ពួកគេផងដែរ ហើយម្នាក់ៗទទួលបានរង្វាន់អនុស្សាវវីយ៍ពីមន្ទីរបរិស្ថានខេត្តកណ្តាល នូវអាវយឺតដ៏ស្រស់ស្អាតមួយ និងដបទឹកបរិស្ថានមួយ។
កម្មវិធីនេះ មានការចូលរួមឧបត្ថម្ភពីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ៕

អត្ថបទដែលជាប់ទាក់ទង