ភ្នំពេញ : ក្រុមញៀនល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែង ក្នុងទីតាំលក់បាយមួយកន្លែង ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ចំនែកអធិការនគរបា លខណ្ឌ លោកវរសេនីយ៍ទោ ម៉ន វុធី ហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែន ទែនចំពោះល្បែងស៊ីសងខុសច្បាប់ ដែលកំពុងតែដំណើការយ៉ាងរលូន ក្នុងមូលដ្ឋានរបស់ខ្លួន ។
ជាក់ស្តែងល្បែងស៊ីសង ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងនេះស្ថិត នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមអ្នកញៀនល្បែងកុំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់ តា មប្រព័ន្ធអនឡាញ យ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបបន្តិចសោះឡើ យពីសំណាក់អស់លោក អជ្ញាធរមូលដ្ឋាន។
ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ទីតាំងល្បែងស៊ីសងខាងលើ នេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា សៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង ១សប្ដាហ៍ គឺចាប់ផ្តើ មលេងពីម៉ោង៩ ព្រឹក រហូតដល់យប់ដោយរលូន ។
ប្រជាពលរដ្ឋក៏បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ មាន់ជល់តាមអនឡាញ ខាងលើ ព្រោះជាហេតុនាំឱ្យកើ តមានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។
ករណីល្បែងសុីសងខាងលើនេះដែរប្រជាពលរដ្ឋស្នើសុំលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់វិធានការទប់ស្កាត់ ផង៕ការិយាល័យផ្សព្វផ្សាយ012826014/0889846555