សង្វៀនមាន់ជល់បេីកលេងយ៉ាងអាណាធិបតេយ្យនៅក្នុងភូមិអូរពងមាន់ ឃុំស្ទឹងត្រែង ខេត្តស្ទឹងត្រែង កំពុងបើកដំណើរការទៀតហើយ
ខេត្តស្ទឹងត្រែង . បែកធ្លាយល្បែងស៊ីសងលេងយ៉ាងអាណាធិបតេយ្យ បែរជាសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ ធ្វើអោយពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរមូលដ្ឋាន ប្រហែលជាត្រូវថ្នាំសណ្តំ ទើបមិនហ៊ាបង្ក្រាប ។ ចេះផ្សាយថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2023
ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតែហ៊ានបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង នៅតាមបណ្ដោយផ្លូវ 78 ចម្ងាយពីផ្សារអូរពងមាន់ ប្រហែលជា 1 គីឡូជាង នៅខាងស្ដាំដៃ ផ្លូវទៅរតន គិរីពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខាងលើនេះ ប្រហែលជាឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តមិនដឹងទេមើលទៅដូចនេះសូមឯកឧត្តម ស្នងការខេត្តស្ទឹងត្រែង មានចំណាត់ការយ៉ាងណាវិញចំពោះទីតាំងដែលស្ថិតនៅក្នុងតំបន់របស់ខ្លួនគ្រប់គ្រងឬក៏ទុកបណ្ដោយឱ្យទីតាំងនោះក្លាយជាតំបន់អសន្តិសុខនៅពេលខាងមុខ? តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា: លោកអភិបាលខេត្តក៏ដូចជាលោកស្នងការខេត្តនិងចុះបង្ក្រាបទីតាំងខាងលើ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ស្របនឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងចាត់វិធានការចំពោះក្រុមញៀនល្បែង និងមន្ត្រីគ្រាប់ល្ពៅ ដែលឃុបឃិតជាប្រព័ន្ធ ជាមួយនឹងម្ចាស់ទីតាំងខាងលើ ក្នុងការបង្កើតបទល្មើសដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាពិសេសទៅទៀត នាពេលខាងមុខនិងក្លាយជាតំបន់អសន្តិសុខ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័ន ពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕