ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារសមាជិកដែលមានប្រពន្ធទើបសម្រាលកូន

(រភ្នំពេញ) នៅព្រឹកថ្ងៃអង្គារ០១រោច ខែបុស្ស ឆ្នាំរោង ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ ឡេង ចន្ធី សមាជិក នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបតែសម្រាលកូន និងកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងនាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី លោកមេបញ្ជាការរង ទទួលជំនាញ នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៣៤០,០០០រៀល, ភេសជ្ជៈចម្រុះ ០៦កេស ជាអំណោយសួរសុខទុក្ខផងដែរ។

អត្ថបទដែលជាប់ទាក់ទង