ពោធិសាត់ ៖ នៅថ្ងៃទី៤ខែកុម្ភៈឆ្នំា២០២២នេះ នគរបាលស្រុកវាលវែងបានឃាត់ខ្លួនបុរសជនដៃដល់ដែលកាប់ទៅលើបុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់។ ជាប់សង្ស័យត្រូវបានបញ្ជូនបន្តទៅស្នងការនគរបាល ខេត្តពោធិសាត់ ។
នគរបាលប៉ុស្ត៍រដ្ឋបាលអន្លង់រាបបានទទួលដំណឹងពីពលរដ្ឋថានៅយប់ថ្ងៃទី៣ខែកុម្ភៈមានករណីអំពើហិង្សាដោយចេតនាមួយកើតឡើង។ ជនដៃដល់បានយកកាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់បណ្ដាលឲ្យរបួសធ្ងន់នៅចំណុចអូរកង់ឡាន ដែលស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ អំពើហិង្សានេះបង្កឡើងងដោយជនសង្ស័យ ឈ្មោះ អ៊ុយ ផាត អាយុ ៥៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។ ជននេះបានយកកាប់កាំបិត ផ្គាក់កាប់ទៅលើក្បាលឈ្មោះ ផួង សុផុន (ហៅឡយ) ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាចំនួនមួយកាំបិតបណ្តាលឱ្យរបួសធ្ងន់ ។ ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីជួយសង្គ្រោះ។
ក្រោយធ្វើសកម្មភាពរួចសង្ស័យបានរត់គេខ្លួនទៅសំងំលាក់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនក្បែរកន្លែងកើតហេតុ ។ ឃាត់ខ្លួនបាននៅម៉ោង១១យប់ថ្ងៃដដែល ហើយបានបញ្ជូនខ្លួនជនសង្ស័យបន្តមកកាន់អធិការដ្ធាននគរបាលស្រុកវាលវែង ។ អំពើហិង្សានេះបណ្ដាលមកពីផឹកស៊ីហើយមានទំនាស់ពាក្យសម្តី។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងកសាងឯកសារបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ចាត់ការបន្ត ៕