កំពុងល្បីទៀតហើយថា ឧកញ៉ា ម្នាក់នេះ បាននាំបក្សពួកបើកលេងល្បែងស៊ីសងខុសច្បាប់បានយ៉ាងរំភើយ នៅក្នុងបរិវេណ ភូមិគ្រឹះ របស់ខ្លួន មួយកន្លែងនៅក្នុងទឹកដី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានបង្ក្រាប!
ព្រៃវែង ៖ រាជរដ្ឋាភិបាល មានការព្រួយបារម្ភនិងបញ្ហាជំងឺ កូវីដ-19,,ទើបបម្លែងថ្មីៗប្រភេទ អូមីក្រុង កំពុងធ្លងរីករាលដាលជាខ្លាំង ផ្ទុយទៅវិញ អាជ្ញាធរស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បែរជាបណ្ដោយឲ្យកើតមានទីតាំងសង្វៀនបញ្ចល់មាន់និងអាប៉ោង ខុសច្បាប់ កំពុងបើកដំណើរការលេងបានយ៉ាងរំភើយ នៅក្នុងបរិវេណ ភូមិគ្រឹះដ៏ស្កឹមស្កៃ មួយកន្លែង នៅចំណុចខាងជើងវត្តស្វាយសាក់ ចម្ងាយ 500 ម៉ែត្រ ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប! ឬមួយខ្លាចប៉ះពាល់ផលប្រយោជន៍
បើយោងតាមព័ត៌មានច្បាស់ការណ៍ពីពលរដ្ឋបាននាំគ្នាប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២២-នេះ មានទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបើកដំណើរការលេងបានយ៉ាងរំភើយ នៅក្នុងបរិវេណ ភូមិគ្រឹះដ៏ស្កឹមស្កៃ មួយកន្លែងស្ថិតនៅភូមិខាងលើ ក្នុងមួយសប្តាហ៍ បើកលេងប្រាំថ្ងៃ ចាប់ពីថ្ងៃពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ អាទិត្យ អត់លេងពីថ្ងៃគឺ ថ្ងៃច័ន្ទ និងថ្ងៃអង្គារ ប៉ុន្តែទីតាំងខាងលើនេះសម្រាប់ការភ្នាល់មាន់ និងភ្នាល់អាប៉ោង ពួកគេចាក់លុយធំៗណាស់។
ករណីនេះពលរដ្ឋបាននាំគ្នាដាក់សង្ស័យ ម្ចាស់ទីតាំងល្បែងស៊ីសងមួយកន្លែងនៅខាងលើនេះ បានផ្ដល់លាភសក្ការៈប្រចាំខែយ៉ាងច្រើនហើយ ឲ្យទៅមន្ត្រីពាក់ព័ន្ធក្នុង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ទើបទីតាំងនេះហ៊ានបើកដំណើរការលេងបានដោយរលូន ពុំដែលឃើញខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ណាហ៊ានចុះមកហាមឃាត់ឬបង្ក្រាប!ឡើយ។ ធ្វើទង្វើបែបនេះធ្វើឲ្យពួកគាត់មានការព្រួយបារម្ភនិងភ័យខ្លាចអំពីបញ្ហាអសន្តិសុខដូចជាអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជួយពិនិត្យនិងមានមេធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបើកដំណើរការលេងនៅក្នុងបរិវេណ ភូមិគ្រឹះ មួយកន្លែងស្ថិតនៅភូមិ ឃុំ ខាងលើនេះផងទាន។
ព្រោះអសកម្ម របស់ លោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប!ទីតាំងល្បែងស៊ីសងមួយកន្លែងនេះឡើយ! ពីព្រោះមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕
ការិយាផ្សព្វផ្សាយ 0889846555