ឈ្មោះសំណាង មេល្បែងដុះស្លែបើកសង្វៀនបញ្ជល់មាន់នៅភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពតះ មានសេចក្តីរយការណ៍ពីប្រជាពលរដ្ឋនៅភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាស ខេត្តកំពត បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។ មេល្បែងស៊ីសងមានគឺឈ្មោះ សំណាង, អាចបើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្ត។ ចំណែកលោក អភិបាលស្រុកបន្ទាយមាស និងលោក អធិការនគរបាលស្រុកបន្ទាយមាស បណ្តោយឲ្យបុគ្គលឈ្មោះ សំណាង, បើកលេងល្បែងស៊ីសងខុសច្បាប់បំផ្លាញសន្តិសុខសង្គមដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពដដែលបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ នៅភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាសខេត្តកំពង កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាបង្ក្រាបនៅឡើយទេ​។ ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុកគឺម្ចាស់ឈ្មោះ សំណាង, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ ហេតុនេះលោក ម៉ៅ ច័្ទនមធរិទ្ធ ស្នងការនគរបាលខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មិនត្រូវបណ្តែតបណ្តោយបនល្បែងទាំងនេះតទៅទៀតទេ ក្នុងខណៈដែលល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹងនៅស្រុកបន្ទាយមាសនេះ។
បើតាមប្រភពស្និទ្ធនឹងមេល្បែងស៊ីសងឈ្មោះ សំណាង, បានបង្ហើបឲ្យដឹងថា​ មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមួយចំនួនក្នុងខេត្តកំពត និងស្រុកបន្ទាយមាស ទទួលបានផលប្រយោជន៍ពីបុគ្គលមេល្បែងឈ្មោះលោកសំណាងនេះ ទើបពួកគេអាចបើកបនល្បែងស៊ីសងបានយ៉ាងសុខស្រួល។ ជាក់ស្តែងបច្ចុប្បន្ននេះមេល្បែងស៊ីសង បានបើកសង្វៀនបញ្ជល់មាន់ នៅភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាសយ៉ាងពេញទំហឹង ហើយលោក អធិការនគរបាលស្រុកបន្ទាយមាស និងលោក អភិបាលស្រុកបន្ទាយមាស បែរជាសម្ងំស្ងាត់ឈឹង មិនចាត់វិធានការទប់ស្កាត់អ្វីឡើយ។ ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ហើយអំពាវនាវឲ្យលោក ម៉ៅ ធារទិ្ធ ស្នងការនគរបាលខេត្តកំពតនិងលោក ម៉ៅ ធនិនអភិបាលខេត្តកំពត ចាត់វិធានការបង្ក្រាបបនល្បែងទាំងនេះប្រកបដោយប្រសិទ្ធ៕ បឋម

អត្ថបទដែលជាប់ទាក់ទង