លោកអធិរាជពិនតនជាជនដុះស្លែហ៊ានបើកសង្វៀនបញ្ជល់មាន់និងបៀអាប៉ោងគ្រប់ប្រភេទនៅស្រុកបរកែវដោយមិនរំខានដែនសមត្ថកិច្ច.!!
ខេត្តរតនៈគីរី៖តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍ថាមានទីតាំងសង្វៀនជល់
មាន់អាប៉ោងយូគីដែលស្ថិតនៅភូមិទុយឃុំទីងចាក់ស្រុកបរកែវខេត្តរតនៈគីរីត្រូវបានលោកពិនតនជាមេអធិរាជល្បែងប្រចាំស្រុកបរកែវហ៊ានបើកដំណើរ
ខ្លាំងជាងមុនក្នុងទឹកដីនៃអាណាចក្ររបស់លោកអឿនសុវណ្ណាអភិបាលខេត្តរតនៈគីរីនិងលោកហេង មុន្នីអភិបាលស្រុកបរកែវនិងលោកជួបវណ្ណរៈអធិការនគបាលស្រុកបរកែវបានបណ្តោយឱ្យលោកពិនតនជាមេអធិរាជល្បែងកំពុងតែធ្វើព្យុះភ្លៀងដោយមិនញញឺតពីអាជ្ញាធរឬចំពោះមុខច្បាប់បន្តិចណាសោះឡើយ។ធ្វើអោយលោកពិនតនមានប្រសទ្ធិភាពខ្លាំងខ្លាជាងមុខទៅទៀតក្នុងស្រុកបរកែវតែម្តង។
ប្រភពបានពីអ្នកលេងនៅក្នុងវង់ល្បែងឱ្យដឹងថាទីតាំងបើកដំណើរការលេងក្នុងមួយថ្ងៃៗភ្នាល់រាប់លានរាប់ពាន់ដុល្លាក្នុងមួយគូរៗខ្លាំងជាងមុនទៅទៀត។
ឥទ្ធិលនេះហើយលោកអភិបាលខេត្តរតនៈគិរី ហាក់គ្មានអំណាចចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះទាល់តែសោះដែលបណ្តោយឱ្យកើតមានល្បែងសុីសងយ៉ាងអាណាធិបតេយ្យបែបនេះទៅវិញ។
មហាជនបានរិះគន់ចំៗចំពោះអាជ្ញាធរខេត្តរតនៈគីរី ដែលគ្មានចំណាត់ការឬមួយក៍
អាជ្ញាធរត្រូវរូវគ្នាជាព័ន្ធបានជាគ្មានការបង្ក្រាបទៅលើពពួកមេតនញៀនល្បែងទាំងនេះឡើយ។
ប្រភពពីពលរដ្ឋបានស្នើសំុតាមរយៈអ្នកសារព័ត៌មានឱ្យជួយការផ្សព្វផ្សាយពីភាពអសកម្មរបស់លោកហេងម៊ុន្នអភិបាលស្រុកបរកែវលោកជួបវណ្ណរៈអធិការស្រុកបរកែវនិងលោកអភិបាលខេត្តរតនៈគិរីឱ្យបានដល់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជួយលុបបំបាត់ល្បែងសុីសងខុសច្បាប់ខាងលើ ដើម្បីរក្សាឱ្យបាននូវសុខសុយវត្ថិភាពរបស់ពលរដ្ឋតែផ្ទុយទៅវិញបែជាកាន់តែល្បែងសុីសងរីករាលដាលជាងជំងឺកូវិដ19ដែលកំពង់តែឆ្លងទៅទៀត៕
ប្រភពសហការី