ឯកឧត្តម​ ឌៀង​ សារុន បាន​ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយព្រមទាំងថវិកាមួយចំនួននៅសង្កាត់ព្រែកហូរក្រុងទឹកខ្មៅខេត្តកណ្ដាល

ព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥តាខ្មៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២

ឯកឧត្តម​ ឌៀង​ សារុន​ សមាជិកគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជន​កម្ពុជា​ អនុប្រធានទី២ គណៈពង្រឹងក្រុងតាខ្មៅ​ និងជាប្រធាន​ ក្រុមការងារចុះជួយសង្កាត់ព្រែកហូរ និងឯកឧត្តម ក្រុមការងារចុះជួយសង្កាត់ព្រែកហូរ លោកស្រីចៅសង្កាត់ មេភូមិ ដើម្បីចុះផ្សព្វផ្សាយ ស្តីពី “វិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩” ជូនដល់លោកតា លោកយាយ អ៊ំពូមីង ប្រជាពលរដ្ឋ នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ឲ្យបានយល់ដឹង និងជ្រួតជ្រាបពីវិធីការពារខ្លួនពីជម្ងឺកូវីដ ១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម ឌៀង សារុន ក្រុមការងារថ្នាក់ជាតិ បានធ្វើការអប់រំ ផ្សព្វផ្សាយ ជម្រុញឲ្យលោកតា លោកយាយ អ៊ំពូមីង ទៅទទួលយកការចាក់វ៉ាក់សាំងដូសជម្រុញ ដូសទី៤ និងបញ្ជ្រាបការយល់ដឹង ស្តីពីការរីករាលដាលនៃជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព អនាម័យ និងរក្សាគម្លាត ដើម្បីធានាសុវត្ថិភាពគ្រួសារទាំងមូល ឲ្យចៀសឆ្ងាយពីការឆ្លងរាលដាល ឯកឧត្តមបានផ្សព្វផ្សាយពីការចូលរួមបោះឆ្នោត និងបញ្ហារបច្ចុប្បន្នពីការអភិវឌ្ឍ រីកចំរើន របស់ប្រទេសជាតិ មានសន្តិភាពមកទល់ដល់សព្វថ្ងៃនេះគឺបានមកពីរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេច តេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពគឺមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។

ក្នុងនោះ ឯកឧត្តម​ បាននាំយកសម្ភារៈមួយចំនួនជូនលោកតា លោកយាយ អ៊ំពូមីង ចំនួន៥៣នាក់ ក្នុង១ម្នាក់ទទួលបានកាហ្វេរ ២កញ្ចប់ធំ និងថវិការ ២០០,០០០៛ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង