កំពង់ធំះ ប្រភពពីប្រជាពលរដ្ឋមូលដ្ឋានបានអោយដឹងថានៅនៅខេត្តកំពង់ធំ នៅខាងត្បូងវត្តចំបក់បញ្ញា ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោងមានល្បែងសុីសង ជល់មាន់ អាប៉ោង លេងកណ្ដាលទីរួម ខេត្តកំពង់ធំ លេងបានដោយរលូន គេមិនឃើញមាន សមត្ថកិច្ចជំនាញ ឬកងកម្លាំង សមត្ថកិច្ចណា មួយចុះទៅធ្វើការបង្ក្រាបសង្វៀនជល់មាន់នោះឡេីយ ប្រភពប្រជាពលរដ្ឋដែលរស់នៅជិតនោះថាសង្វៀនជល់មាន់ អាប៉ោង បៀមួយកន្លែងនេះគឺលេងឡើងដុះស្លែ។
ប្រភពដដែលបានបន្ដទៀតថា ជារៀងរាល់ថ្ងៃគឺ មានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងល្បែងនៅទីនោះ ហើយក៏មានការកើតជម្លោះ ក្នុងគ្រួសារជាញឹកញាប់ផងដែរ ព្រោះតែល្បែងស៊ីសងនេះហើយ ។
ប្រភពពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងដែរថា សៃវាននេះ របស់លោកខឿន ហើយមានទាំងមេប៉ូលីស ធំៗ នៅក្រោយទៀតផង ពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្ដឹង ទៅមន្ត្រីមូលដ្ឋានដែរ តែមន្ត្រីមូលដ្ឋាន ធ្វើមិនដឹងមិនលឺ អ្វីសោះឡើយ ហើយបណ្ដោយអោយក្រុមញៀនល្បែងទាំងនោះ លេងតាមតែអំពើចិត្ត។
តើឯណាទៅ ពាក្យថាភូមិឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាល លោក កំពុងតែ យកចិត្តទុកដាក់ ឱ្យការពារបម្រើ ពលរដ្ឋយ៉ាងកក់ក្តៅនោះ តើនៅឯណា។
ដូច្នេះហើយទេីបប្រជាពលរដ្ឋ ដែលរស់នៅភូមិខាងលើ សូមអំពាវនាវនិងសូមស្នើសុំដល់ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក៏ដូចជាលោកនេតសាវឿនអគ្គស្នងការ នគរបាលជាតិ មេត្តាចាត់វិធានការ ស៊ើបអង្កេត ឲ្យមានសភាពស៊ីជម្រៅខណៈពេលដែលមន្ត្រីមូលដ្ឋាន មួយចំនួនកំពុង តែមានភាពស្ងប់ស្ងាត់ ពុំមានចំណាត់ការ អ្វីទាល់តែសោះ?៕