លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងដឹកនាំកម្លាំងជំនាញចាប់បានជនសង្ស័យចំនួនពីរនាក់

ខេត្តបន្ទាយមានជ័យ៖  នៅថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១២ និង០០នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកថាមានករណីជួញដូរ នឹងប្រើប្រាស់ថ្នាំញៀន នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ នឹង ក្រុងប៉ោយប៉ែត

កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ទទួលបានព័រមាន លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង បានដឹកនាំកម្លាំងជំនាញ ហើយមានការចូលរួមសហការពីកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត នឹងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង បានចុះទៅដល់ទីតាំងខាងលើ ចាប់បានជនសង្ស័យជនជាតិថៃចំនួន២នាក់ស្រី០១នាក់៖

១-/ឈ្មោះ សុវណ្ណារ៉ាត់ សាំលី( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ(ជនជាតិ ថៃ)

២-/ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ)
វត្តុតាងដកហូតមាន៖
១-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥
២-ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ ប្រហែល៣០០០ គ្រាប់
៣-ម្សៅក្រាមសថ្លា ចំនួន១០៣ថង់
៤- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
៥- កូនជញ្ជីងចំនួន១។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងបាននាំជនសង្ស័យមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងស្នើសុំឃាត់ខ្លួនបន្តរកមុខសញ្ញាពាក់ព័ន្ធតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង