ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះពិនិត្យចុះមើលសួនច្បារវិមានឯករាជ្យដើម្បីកែលម្អសុភ័ណភាពក្នុងក្រុងកំពង់ឆ្នាំងបន្ថែមទៀត

កំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមជាមួយអភិបាល

រងខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យដើម្បីរៀបចំកែលម្អសោភ័ណភាព និងបំពាក់ភ្លើងបំភ្លឺបន្ថែមនៅសួនច្បារវិមាន
ឯករាជ្យ នាគបាញ់ទឹក សួនច្បារដំរីស និងទីតាំងមួយចំនួនទៀតក្នុងក្រុងកំពង់ឆ្នាំង សម្រាប់ត្រៀមអបអរបុណ្យឆ្លងឆ្នាំសកល បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងដើរហាត់
ប្រាណបានកាន់តែរីករាយស្រស់ស្រាយថែមទៀត ដែលមានបរិស្ថានល្អ ស្រស់បំព្រងដើម្បីលើកស្ទួយក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងនោះ ខេត្តកំពុងតែសិក្សារៀបចំបង្កើតសួនច្បារថ្មី បន្ថែមទៀត ជូនបងប្អូនប្រជាពលរដ្ឋដើម្បីមកលេងកម្សាន្តឲ្យកាន់តែសប្បាយរីករាយ ដែលមានភ្ញៀវជាតិ អន្តរជាតិ មកឆ្លងកាត់ខេត្តយើងនេះ ៕

អត្ថបទដែលជាប់ទាក់ទង