សមត្ថកិច្ចធ្វើការអប់រំ នឹងប្រគល់ម៉ូតូប្រើបំពង់ស៊ីមាំងប្រែនអោយម្ចាស់ យកត្រឡប់ទៅផ្ទះវិញ នៅភ្នំពេញ

(ភ្នំពេញ) កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញបានធ្វើការអប់រំនឹងប្រគល់ម៉ូតូប្រើបំពង់ស៊ីមាំងប្រែនអោយទៅម្ចាស់យកត្រឡប់ទៅផ្ទះវិញ។ បើតាមលោកវរសេនីយ៍ឯកទៀងច័ន្ទសារអធិការនគរបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាដោយមានការអនុញ្ញាតពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការររងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោក ជា ខេមាអភិបាលគណៈអភិបាលខណ្ឌដូនពេញលោកបានចាត់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញចុះបង្ក្រាបជាក់ស្ដែងតាមរបៀបយុទ្ធនាការភ្លៀងរលឹមជាលទ្ធផលកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញក៏បានធ្វើការបង្ក្រាប និងឃាត់ម៉ូតូបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ដែលបង្កឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃបានជាច្រើនគ្រឿងដើម្បីយកមកធ្វើការអប់រំណែនាំនឹងធ្វើកិច្ចសន្យាផាកពិន័យតាអនុក្រិត្យលេខ៣៩

ក្នុងម្នាក់ៗចំនួន 100,000 រៀល (ដប់ម៉ឺនរៀល) បន្ទាប់មកអោយម្ចាស់ម៉ូតូធ្វើការដោះដូរបំពង់ស៊ីមាំងប្រែន រួចដាក់បំពង់ស៊ីមាំងស៊ីនវិញទើបអនុញ្ញាតអោយពួកគាត់យកម៉ូតូត្រឡប់ទៅផ្ទះវិញបាន។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេដែលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការបង្ក្រាបក្រុមក្មេងទំនើងដែលបើកបរម៉ូតូបំពាក់បំពង់ស៊ីម៉ាំងប្រែនដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈនិងរំខានដល់ការសំរាករបស់ថ្នាក់ដឹកនាំគឺលោកអធិការបានចុះបង្ក្រាបករណីនេះដូចជាភ្លៀងរលឹមអញ្ចឹង ៕

អត្ថបទដែលជាប់ទាក់ទង