បាតុភូតធម្មជាតិ បង្កជារន្ទះបាញ់ចំទីស្នាក់ការ បំពាក់ឧបករណ៍អង់តែនមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយសារបាតុភូតធម្មជាតិ បង្កជារន្ទះបាញ់ចំទីស្នាក់ការបំពាក់ឧបករណ៍អង់តែនមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោន្ធៅនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍ដដែលបន្តថា ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង ១៦ និង១៥នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ គេឃើញផ្ទៃមេឃមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានលាយលំជាមួយផ្គររន្ទះ បានបង្កើតជាបាតុភូតរន្ទះបាញ់មកលើទីស្នាក់ការបំពាក់ឧបករណ៍អង់តែន មួយកន្លែងបណ្តាលឲ្យឆេះទីស្នាក់ការ និងសម្ភារៈអស់ស្ទើទាំងស្រុង ។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីខាងលើ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ និងអគ្គិភ័យស្រុកក្រគរចំនួន ០៤នាក់ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត និងកម្លាំងប្រជាការពារ បានចុះទៅពន្លត់អគ្គិភ័យនៅទីស្នាក់ការខាងលើ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង អស់ទឹកចំនួន ០១ ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។
ទីស្នាក់ការបំពាក់ឧបករណ៍អង់តែននេះ មានអ្នកគ្រប់គ្រងឈ្មោះ ញ៉ាញ់ យួប អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រីឯមូលហេតុ ដែលបង្កជាអគ្គីភ័យនេះឡើង គឺបណ្តាលមកពីរន្ទះបាញ់ តុល្យភាពនៃការខូចខាត គឺឆេះទីស្នាក់ការចំនួន០១ និងខូចខាតសម្ភារៈអស់ទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង