នារីវ័យក្មេងម្នាក់ ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ហើយលិចបាត់ បន្សល់តែលេខទូរស័ព្ទ ស្បែកជើង និងម៉ូតូ ១គ្រឿង
ភ្នំពេញ៖ កាលពី ថ្ងៃទី២៣ខែ មីនា ឆ្នាំ២០២៣ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។
ក្រុមគ្រួសារអោយដឹងថា ឈ្មោះ សាលីម ហ្សាហ្វូរ៉ា អាយុ២៣ឆ្នាំ មានលំនៅ ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទើបតែលែងប្តីមានកូនប្រុសអាយុប្រមាណ១ខួបក្នុងបន្ទុក ។
នៅមុនពេលកើតហេតុ គេឃើញនារីរូបនោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ១GB.២៦៨៦ មួយគ្រឿងបានធ្វើដំណើរឡើងស្ពានជ្រោយពីកើតទៅលិច រួចក៏បានវាង១ជុំដល់រង្វង់មូលកួចកាណុងក៍បានត្រឡប់ទៅជ្រោយចង្វារ វិញ។ ពេល ចុះពីលើស្ពានបានបន្តិច ក៍បានឈប់ម៉ូតូ ដោះស្បែកជើង ព្រមទាំងសរសេរទុកលេខទូរស័ព្ទម្តាយ០១៦ ៥២២៣០០ រួចលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្តង។ បន្ទាប់ពីលោតសម្លាប់ខ្លួនស្ត្រីជាម្តាយរួចទាំងបងប្អូន ក៏បានធ្វើដំណើរទៅលើស្ពានទាំងស្លុតចិត្តបំផុត ។ តាមស្ត្រីជាម្តាយ បានយំរៀបរាប់ទាំងទឹកអោយដឹងថា មូលហេតុ ដែលធ្វើអោយកូនស្រីរបស់គាត់លោតទឹកសម្លាប់ដោយសារតែវិបត្តិក្នុងគ្រួសារ ដោយសារតែ ប្តី មានឈ្លោះទាស់ទែងលែងលះ គ្នា ប្រមាណ១ឆ្នាំ មកហើយ តែ កូនស្រីគាត់ចិត្តមិនដាច់នៅតែនឹកអាលោះអាល័យ ប្តី គ្មានពេលល្ហែនិងបានព្យាយាមសម្លាប់ខ្លួន ប្រមាណជាង១០ដងមកហើយ តែ ឃាត់ទាន់។ នៅមុនពេលកើតហេតុ គាត់កំពុងតែយោអង្រឹងចៅអោយដេក ស្រាប់តែ កូនស្រីគាត់បានជិះម៉ូតូ ចេញទៅបាត់។ ខណះពេលដែលគាត់ទៅថ្វាយបង្គំនៅវិហារ ស្រាប់តែ មាននារីម្នាក់បានទូរស័ព្ទមកថា កូនស្រីគាត់បានលោតទឹកសម្លាប់ខ្លួនបាត់ហើយ។
បន្ទាប់ពីកូនស្រី លោតសម្លាប់ខ្លួនបុរសជាឪពុក ក៏បានទាក់ទងបងប្អូន ខ្មែរអ៊ិស្លាមជួយរាវរក តែមិនទាន់ឃើញសពនៅឡើយ ៕