មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល អញ្ជើញចុះ​សាកសួរសុខទុក្​ខនិងនាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ចែកជូន យោធិន​ដែល​ឈរជើង​នៅទីបញ្ជាការ​សកម្​មវរ​សេនាតូច​ថ្មើរ​ជើងលេខ១

កណ្តាល៖ នៅព្រឹកថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានដឹកនាំនាយទាហាន អញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង ដែលឈរជើង នៅទីបញ្ជាការសកម្មវរសេនាតូចថ្មើរជើងលេខ១ ស្ថិតនៅភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនេះដែរ ឯកឧត្តម មេបញ្ជាការ បាននាំមកជាមួយនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្មមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការ ក៏បានលើកឡើងពីការគិតគូរយកចិត្តទុក្ខខ្ពស់ ពីសុខទុក្ខ របស់កងទ័ព ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែផ្តាំផ្ញើរក្តីនឹករលឹកជាប់ជាប្រចាំចំពោះយោធិន នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។ ឯកឧត្តម មេបញ្ជាការ បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លា របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្មមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការសកម្មវរសេនាតូចថ្មើរជើងលេខ១ មានភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ជាមួយនិងថវិកាចំនួន ២ លានរៀលផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយការិយាល័យ នាយផ្នែក ជានាយទាហាន នាយទាហានរង បានអញ្ជើញ ពិនិត្យទីតាំង គ្រប់ផ្នែក របស់ទីបញ្ជាការសកម្មវរសេនាតូចថ្មើរជើងលេខ១ និងបានសិក្សាពីតម្រូវការជាក់ស្តែងរបស់យោធិន យើងជាពិសេស ឯកឧត្តម មេបញ្ជាការ គ្រោងរៀបចំកសាងអគារស្នាក់នៅទ័ព ជាមួយនិងការបំពាក់នូវអំពូលសូឡា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង