លោក គឹម បញ្ញា ត្រូវបាន​បាន​បញ្ជូន​មកដល់​សាលាដំបូង​ខេត្តកំពត និង​រង់ចាំ​បន្ត​និតិ​វិធី

នៅ​ព្រឹក​ថ្ងៃទី ២៧ មេសា ឆ្នាំ ២០២៣ លោក គឹម បញ្ញា ត្រូវបាន​បញ្ជូន​មកដល់​សាលាដំបូង​ខេត្តកំពត រង់ចាំ​បន្ត​និតិ​វិធី ។​

​គួរបញ្ជាក់​ថា លោក គឹម បញ្ញា អភិបាលរង​ក្រុង​បូកគោ ត្រូវបាន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បន្ទាប់​ពី​ចូលខ្លួន​បំភ្លឺ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ប្រពន្ធ​បង្ក​ឲ្យមាន​របួសស្នាម ។​

​ការឃាត់ខ្លួន​នេះ គឺ​ក្រោយពេល ស្ត្រី​ឈ្មោះ ម៉ាត់ លក្ខិណា ដែល​ជា​ម្ចាស់​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ Ah Leak ដែល​អះអាងថា​ជា ប្រពន្ធ​របស់​លោក គឹម បញ្ញា អភិបាលរង​ក្រុង​បូកគោ បាន​បង្ហោះ​វិដេអូ និង​ខ្លឹមសារ​រៀបរាប់​ពី​ការឈឺចាប់ និង​សូម​ឲ្យ​មហាជន​ជួយ​រក​យុត្តិធម៌ ពី​ការប្រើ​អំពើហិង្សា​ពី​ស្វា​ម៉ី កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ ៕

អត្ថបទដែលជាប់ទាក់ទង