Ïភ្នំពេញ៖ស្ត្រីម្នាក់ត្រូវជាបងជីដូនមួយបានស្លាប់ក្នុងថ្លុកឈាមចំណែកម្នាក់ទៀតត្រូវជាបងថ្លៃបានរងរបួសធ្ងន់ ខណ:បុរសជាប្អូនថ្លៃដែលជាខ្មាន់កាំភ្លើងបានបាញ់ប្រហារជាច្រើនគ្រាប់ រួចបុរសជាខ្មាន់កាំភ្លើងព្យាយាមបាញ់សម្លាប់ខ្លួនឯងតែគ្រាន់តែរងរបួសធ្ងន់។
ហេតុការភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
ខ្មាន់កាំភ្លើងខាងលើឈ្មោះមា កុម្ភះ ហៅចែម អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដនិង ជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ។
ចំណែកស្ត្រីរងគ្រោះដែលជាបងជាដូនមួយបានត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងថ្លុកឈាម មានឈ្មោះ នួន សុខា មុខរបជាគ្រូបង្រៀន។
ចំណែកស្ត្រីដែលជាបងថ្លៃរងរបួសធ្ងន់ មានឈ្មោះ អ៊ាង កំពុងតែសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្តតាកែវ។
ចំណែកខ្មាន់កាំភ្លើងកំពុងតែដឹកយកទៅកន្លែងឃុំឃាំង ក្នុងខេត្តកំពត។
ក្រោយកើតហេតុសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកអង្គរជ័យ កំពុងតែចុះទៅពិនិត្យនៅទីតាំងកើតហេតុនឹកយកខ្សែហ៊ុំព័ទ្ធជុំវិញ រួចធ្វើកំណត់ហេតុនិងធ្វើការសាកសួរបន្តក្នុងករណីបាញ់ប្រហាខាងលើនេះ ។
ចំណែកឯបុរសជាប្អូនថ្លៃនិងជាខ្មាន់កាំភ្លើង បញ្ជូនទៅមន្ទីឃុំឃាំងនៅខេត្តកំពតរួចបន្តនិតិវិធីចាត់ការទៅតាមច្បាប់៕