រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ផុន ភក្តី ប្រធានការិយាល័យមូលនិធិ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ជូនលោកយាយ នួន វន់ អាយុ ៨០ឆ្នាំ ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ រស់នៅភូមិព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ផុន ភក្តី និងក្រុមការងារ ប្រគល់ជូនលោកយាយ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ២០ម៉ឺនរៀល អង្ករ ចំនួន ២៥គីឡូក្រាម ត្រីខកំប៉ុង ចំនួន ១យួរ ទឹកបរិសុទ្ធ ចំនួន ១កេស មី ចំនួន ១កេស ទឹកត្រី ចំនួន ១យួរ និងទឹកសុីអ៊ីវ ចំនួន ១យួរ៕