(ភ្នំពេញ) នាទី ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ ដឹកនាំដោយលោក វរសេនីយ៍ទោ ជឹម សុភ័ក្ត្រ ឋានៈ អធិការរងទទួលដឹកនាំប៉ុស្តិ៍ស្ទឹងមានជ័យ ទី៣ ដំណាងខ្ពង់ខ្ពស់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ទី៣ បានប្រជុំផ្សព្វផ្សាយផែនការ និង ធ្វេីការណែនាំ ទៅដល់ នាយរងប៉ុស្តិ៍គ្រប់ផែននីមួយៗ មន្ត្រីទាំងអស់ ទៅលេីចំនុចសំខាន់ៗ លេីកទិសដៅខែសីហា ឆ្នាំ២០២៣។
ទី១ ការងារស្ថិតិ ត្រូវមានស្មារតីខ្ពស់ និង យកចិត្តទុកដាក់លេីការផ្តល់សៀវភៅ(ក២និងក៤)ដល់ប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាពនិងទាន់ពេលវេលា ពិសេសពុំមានការទារប្រាក់ពីប្រជាពលរដ្ឋនោះទេ។
ទី២ ការងារព្រហ្មទណ្ឌ នគរបាលមណ្ឌលទាំង៦ ត្រូវយកចិត្តទុកដាក់លេីការងារដីកា មិនថាការងារសន្តិសុខ គ្រឿងញៀន ឬ ព្រហ្មទណ្ឌ ត្រូវចុះស្រាវជ្រាវនិងឆ្លេីយតបអោយបានទាន់ពេលវេលា និង ស្រង់សាវតាជាតិក្មេងទំនើងក្នុងមូលដ្ឋាន កំណត់មុខសញ្ញាបទល្មើសផ្សេងៗ។
ទី ៣ ការបែងចែកអោយច្បាស់លាស់នៅវេនល្បាត និង វេនប្រចាំការ២៤ ម៉ោង។
៤ កំណត់មុខសញ្ញាប្រើប្រាស់និង ជូញដូរ គ្រឿងញៀននៅក្នុងមូលដ្ឋាន។
ជាចុងបញ្ចប់ លោកអធិការរងបានមានមមាតិផ្តាំផ្ញេីរពី លោកអធិការនគរបាលខណ្ឌមានជ័យ សួរសុខទុកដល់កងម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ ទី៣ ទាំងអស់និងកោតសរសេីរដល់កម្លាំងប៉ុស្តិ៍ទាំងអស់និងលេីកទឹកចិត្តអោយបន្តប្រឹងប្រែងធ្វេីការអោយអស់ពីកម្លាំងកាយចិត្តដេីម្បីរក្សាអោយបាននូវ សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕