(កណ្ដាល)៖ ដើម្បីបើកកិច្ចប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១.០៨.២០២៣ និងបន្តបើកកិច្ចប្រជុំ នៅថ្ងៃទី២២.០៨.២០២៣ ដើម្បីជ្រើសតាំងប្រធាន និងអនុប្រធានរដ្ឋសភាជាតិ។
មន្ទីរសាធារណការខេត្តកណ្តាលសម្រេចឱ្យផ្អាកជាបណ្តោះអាសន្ន នូវកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២១និង២២សីហា
ឆ្នាំ២០២៣។
មន្ទីរសាធារណការខេត្តកណ្តាល បញ្ជាក់ថាៈ ការផ្អាកកំពង់ចម្លងអរិយក្សត្រនៅពេលនេះ គឺដើម្បីជៀសវាង ការកកស្ទះចរាចរណ៍ និងដើម្បីរក្សាសណ្ដាប់ធ្នាប់ នៃកិច្ចប្រជុំកំពូលរបស់ជាតិ៕