ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកត្តិយសសូមគោរពជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើលេខទូរស័ព្ទក្លែងបន្លំ ឈ្មោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងរូបថតលោកឧត្តមសេនីយ៍ទោស្នងការបង្កើត Telegram ប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ក្លែងបន្លំ ដើម្បីសុំខ្ចីលុយ ពិសេសបានឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ស្នងការដ្ឋាននគរបាលខេត្ត សូមបដិសេធទាំងស្រុង លេខទូរស័ព្ទផ្លូវការលោកឧត្តមសេនីយ៍ទោស្នងការ មានតែមួយគត់គឺ: ០១៧ ៧៨៧ ៦៦៦។

ករណីនេះ ជំនាញកំពុងស្រាវជ្រាវចាត់វិធានការតាមផ្លូវច្បាប់។

អាស្រ័យហេតុនេះសូមសាធារជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង