បទល្មើសនេសាទកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅរដូវបិទនេសាទក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំគ្មានសមត្ថកិច្ចបង្ក្រាប
( កំពង់ធំ ) ប្រភពព័ត៌មានពីប្រជានេសាទនៅក្នុងភូមិផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពុងធំ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ឧបករណ៍នេសាទល្មើសច្បាប់នៅចំណុចចុងព្រែកខ្សាច់ ឃុំ ផាត់សណ្តាយ កើតមានក្បែរកាំជណ្តើទីបញ្ជាការស្រា លព្រែកខ្សាច់និងស្នាក់ការមន្ត្រីជលផលផ្នែក និងសង្កាត់គ្មានរំខានដ៏សមត្ថកិច្ចណាឡើយមិនតែប៉ុណ្ណោះនៅមានឧបករណ៍នេសាទប្រភេទរបាំងសាច់អួនក្រឡាញឹកដែលមានប្រវែងរហូតដល់រាប់រយរាប់ពាន់មែត្រ ដូចជានៅចំណុចទ្វារបឹង ក្រឡុកបាយក្អែក ចំណុច កដប ព្រែកតាសោម ជាដើមដែលសមត្ថកិច្ចជលផលខេត្តកំពង់ធំមិនបង្ក្រាប ទុកចិញ្ចឹមឆ្នាំងបាយ។
ប្រជាពលរដ្ឋដែលរកស៊ីរបរនេសាទជាលក្ខណៈគ្រួសារ នៅឃុំផាត់សណ្ដាយសំណូមពរស្នើសុំដល់ថ្នាក់លើ ពិសេស ឯកឧត្តមឌឹត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយមានវិធានការទប់ស្កាត់ទាន់ពេលវេលា ព្រោះរដូវនេះជារដូវហាមឃាត់ រដូវបិទនេសាទដែលជារដូវត្រូវពងកូន ដើម្បីសម្រាប់ពូជត្រីនៅក្នុងតំបន់បឹងទន្លេសាបបានសម្បូរត្រីឡើងវិញ។
បើពឹងមន្ត្រីជល់ផលខេត្តកំពង់ធំដែលមានលោកជិន សេដ្ឋាជានាយខណ្ឌនិងនាយផ្នែកជលផលតាមគោលដៅ ដូចពឹងផ្កាយលើមេឃ។
ការិយាល័យ 0889846555 /070926014