ខេត្តសៀមរាប៖ រដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបទីតាំងស្តុកសត្វព្រៃមួយកន្លែង។
ការបង្ក្រាបធ្វើឡើង នៅ២៥ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចបរិវេណទីតាំងលក់ផ្កា ស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ដឹកនាំដោយលោកប៉ុក តារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា ប្រតិបត្តិការនេះ ដកហូតបានសត្វ ក្អែកទឹកតូចរស់ចំនួន៦០ក្បាល និងមាន់ទឹករស់១ក្បាល ហើយសត្វទាំងនេះ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តយកទៅរក្សាទុក នៅសួនសត្វភ្នំតាម៉ៅ៕