ល្បែងសុីសងខុសច្បាប់យីហោឈ្មោះ លាង ជឺ របស់ជនជាតិចិនស្ថិតនៅក្នុងមជ្ឈមណ្ឌលវិថីមាស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បើកអោយក្រុមញៀនល្បែងលេងដោយសេរី អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ភ្នំពេញ៖ យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់បានអោយដឹងថា ទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់យីហោឈ្មោះ លាង ជឺ របស់ជន ជាតិចិន បើកដំណើរការអោយក្រុមញៀនល្បែងចូលលេងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា។ ទីតាំងបង្កប់ល្បែងសុីសងមួយកន្លែងនេះស្ថិតនៅក្នុងមជ្ឈមណ្ឌលវីថីមាសនៅតាមបណ្ដោយផ្លូវលេខ ៧៨ ជិតស្ពានកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលកំពុងបើកដំណើរការអោយក្រុមញៀនល្បែងចូលទៅលេងដោយសេរីយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។
ប្រភពបានបន្តថា ទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់មានយីហោឈ្មោះ លាង ជឺ របស់ជនជាតិចិនមួយកន្លែងនេះនៅតែបន្តបើកអោយក្រុមញៀនល្បែងស្រី.ប្រុស.ក្មេង. ចាស់ចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងរាល់ថ្ងៃ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនទាន់ចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាបនោះទេ!បណ្ដោយអោយក្រុមញៀនល្បែង សុីសងខុសច្បាប់ដែលមានយីហោឈ្មោះ លាង ជឺ របស់ជនជាតិចិនគៀងគរប្រមូល ផ្តុំគ្នាចូលទៅលេងល្បែងសុីសងនៅទីតាំងខាងលើដោយរលូនយ៉ាងពេញបន្ទុកមិនញញើតអ្វីទាំងអស់!មហាជនដាក់ការ សង្ស័យថា ប្រហែលម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ខែ ថ្ងៃ អោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះអស់ហើយទេដឹង? ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប។ ដែលបញ្ហានេះធ្វើអោយពលរដ្ឋរស់នៅក្នុងមូល ដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម លួច. ឆក់. ប្លន់.គាស់ផ្ទះគ្រឿងញៀននិង ប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញ ពីល្បែងសុីសងនេះឯង។
ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើដល់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមននិងលោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងមួយកន្លែងនេះផង ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរ បាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំងបង្កប់ល្បែងសុីសងនៅក្នុងភូមិសាស្រ្តខាងលើអោយមានប្រសិទ្ធភាព ស្រប តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០២២កន្លង ទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាល រាជធានី.ខេត្តទាំង២៥ខេត្ត.ក្រុង.អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនលើកលែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ កុម្ភ: ឆ្នាំ២០២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនបានដាក់បទបញ្ជាដល់ អភិបាល រាជធានី ខេត្ត ទាំងអស់នូវទូទាំងប្រទេស ចុះត្រួតពិនិត្យជាបន្ទាន់លើទីតាំង បនល្បែងស៊ីសងគ្រប់ប្រភេទផ្សង សំណាងដោយគ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តែតបណ្ដោយអោយមានទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់ជាច្រើនប្រភេទជ្រកក្រោមស្លាកយីហោឈ្មោះ លាង ជឺ របស់ជនជាតិចិន ស្ថិតនៅក្នុងមជ្ឈមណ្ឌលវិថីមាស នៅតាមបណ្តោយផ្លូវលេខ៧៨ ជិតស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ បើកដំណើរការអោយក្រុមញៀនល្បែងចូល លេងយ៉ាងគគ្រឹក គគ្រេង មិនទាន់ធ្វើការទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធភាព អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលដែលបានដាក់ ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត

អត្ថបទដែលជាប់ទាក់ទង