លោក​ សេង​ គន្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័សំណេះសំណាល និង សួរសុខទុក្ខ ដល់គ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ១៤០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ៣

ខណ្ឌមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី១៦ ខែមករឆ្នាំ២០២៥លោក​ សេង​ គន្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​ បានចុះសំណេះសំណាល​ សួរសុខទុក្ខ និង​ចែកអំណោយជូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាព១៤០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌបញ្ជ័យរាជធានីភ្នំពេញ។

ក្រោយពីសំណេះសំណាលរួចមក លោក សេង​ គន្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ជូនគ្រួសារ ចំនួន១៤០ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ​១០គីឡូក្រាមី​ ១កេសប្រេងឆា​ ១ដប ទឹកស៊ីអ៊ីវ​ ១ដ ប ស្ករស​ ១គីឡូក្រាមប៊ីចេង​ កន្លះគីឡូក្រាមរួមនឹងគ្រឿងទេសមួយចំនួន
រួមនឹងថវិការ​ ២ ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង