​លោកមា​ស កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​លេបថ្នាំ​ពន្យា​កំណើត​ពុករលួយ

ព្រៃវេង ៖ លោក មាស កេង ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​បច្ចុប្បន្ន​បាន​លេបថ្នាំ​ពន្យា​កំណើត​រហូត​ដល់​សព្វថ្ងៃ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​លោក​ប្រធាន​ជញ្ចីង​រូបនេះ​អាង​មាន​អំណាច​បាន​បញ្ចា​អោយ​បក្ខពួក​ជំរិត​យក​លុយ​ពី​ពួក​ឈ្នួញ​ដែល​ដឹកលេ​ី​ស​ទំងន់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការលើកលែង​ឡើយ​ប្រសិនបើ​ឈ្មួញ​ណា​គេចវេស​មិន​ព្រម​ចូល​បង់​តាម​ការកំណត់​នោះ​ទេ​គឺ​មិន​បន្តដំណើរ​ទៅ​មុខ​ជា​ដាច់​ខាត់​ឡើយ​។​

​ប្រភព​ពី​មន្ត្រី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រៃវែង​បាន​អោយដឹងថា​ការពន្យា​កំណើត​មិន​ព្រម​ចូល​និវត្តន៌​នោះ​គឺ​មាន​ជួយ​ជ្រំ​ជ្រែង​ពី​លោក​ប្រធាន​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រៃវែង​ជួយ​រត់​ការ​ដល់​ថ្នាក់លើ​ហើយ​អោយធ្វើ​ជា​មេ​ជញ្ចីង​ទៀត មិនដឹងថា​មាន​ខ្សែ​ធំ​ប៉ុនណ្ណា​ទេ​និង​អស់​លុយ​ប៉ុន្នា​ន​ទេ​បាន​ធ្វើ​ស្តេច​ក្រាញ់​ជា​មេ​ជញ្ចីង​រហូត​ដល់​សព្សព្វថ្ងៃនេ។

​លោក មាស កេង អតីត​ជា​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រៃវែង ដែល​បាន​ចូលនិវត្តន៍ ហើយ​តែ​នៅ​ជា​ប្រធាន​ជញ្ចីង​ដដែល​។​

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រៃវែង សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា លោក មាស កេង ជា​មន្ត្រី​ចូលនិវត្តន៍ ហើយ​តែ​សព្វថ្ងៃ​លោក មាស កេង មាន​តួនាទី​ជា​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង រថយន្ដ​នៅ​ក្នុងស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ។​

​មជ្ឈដ្ឋាន​នានា​ក៏​ដូច​ជា​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រៃវែង​បាន​ដាក់​ការសង្ស័យ​ទៅលើ​លោក អុន សុធា ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រៃវែង​មាន​ឃុបឃិត​គ្នា​ជា​លក្ខណះ​ប្រពន្ធ័​ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​នឹង​ដឹក​ជញ្ចូន​បានដឹង​ដែរឫ​ទេ​អំពី​បញ្ហា​លោក មាស កេង ជា​មន្ត្រី​ចូលនិវត្តន៍ ហើយ​តែ​សព្វថ្ងៃ​លោក មាស កេង មាន​តួនាទី​ជា​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង រថយន្ដ​នៅ​ក្នុងស្រុក​ព្រះស្ដេច​ខេត្ត​ព្រៃវែង​ដដែល មន្ត្រី​នៅ​ក្រសួង​សាធារណៈ​ខេត្ត​ព្រៃវែង​ចាំ​មើល​រដ្ឋមន្ត្រី​សា​ធារ​ណះ​ការដោះស្រាយ​យ៉ាយ៉ាងណ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ អង្គភាព​សារព័ត៌មាន​យើង​តែងតែ​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​តែ​ទូរស័ព្ទ​គ្មាន​អ្នក​លើក​ទទួល​ហេតុនេះហើយ​បាន​អង្គភាព​សារព័ត៌មាន​យើង​ចេញផ្សាយ​ថ្ងៃ​នេះ​ចង់​ឱ្យ​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង​គឺ​លោក អ៊ុន សុធា​ជួយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។ ហេតុនេះហើយ​បាន​អង្គភាព​យើងខ្ញុំ​ចេញផ្សាយ​រាល់​ការពាក់ព័ន្ធ​នឹង​ករណី​លោក មាស កេង ដែល​អង្គភាព​យើងខ្ញុំ​បានទទួល​ព័ត៌មាន​ថា លោក មាស កេង ជា​មន្ត្រី​ចូលនិវត្តន៍​ហើយ ហេតុអ្វី​បានជា​លោក មាស កេង មាន​តួនាទី​ជា​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ ដែល​មាន​គោលដៅ នៅក្នុង​ស្រុក​ព្រះស្ដេច​ខេត្ត​ព្រៃវែង ៕

អត្ថបទដែលជាប់ទាក់ទង