បុគ្គលិកក្លឹបខារ៉ាអូខេ (ឡូហ្សិត២)ចំនួន៧៤ នាក់ (ប្រុស១១នាក់)សមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃតាពៅ បន្ទាប់ពីរកឃើញប្តីបុគ្គលិកក្លឹបកម្សាន្ត N8 មានវិជ្ជមានកូវីដ-១៩

កណ្តាលះ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិត២) បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជម្ងឺកូវីដ-១៩,ធ្វើការនៅក្លឹប N8 ហើយភរិយាធ្វើការនៅក្លឹបកម្សាន្ត ខារ៉ាអូខេ(ឡូហ្សិត២) ពិសេសនៅក្លឹប N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។

តាមការអោយដឹងពីក្រុមការងារ គឺសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្ស៊ិត២) នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចប្រាប់ថា, ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្ស៊ិត2) នេះធ្វើឡើង បន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅក្លឹប N8 មានផ្ទុកជម្ងឺកូវីដ១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ ក្លឹបកម្សាន្ត (ឡូហ្សិត២)ផងដែរ។ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។

ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ។ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា, បុគ្គលិកក្លឹបកម្សាន្ត(ឡូហ្សិច២) ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រៃតាពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមមេត្តាបងប្អូនចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា នូវវិធានការ ៣ការពារ ,៣កុំ ដើម្បីទប់ស្កាត់ជំងឺវីរុសកូវីត១៩ ។

សូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស រួចផុតពីជំងឺកូវីដ-១៩ ដ៏កាចសហាវនេះទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង