អាជ្ញាធរខណ្ឌមានជ័យ បន្តចុះស្រាវជ្រាវមុខសញ្ញា ពាក់ពន្ធ័ព្រេត្តិការណ៍២០កុម្ភះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១
ភ្នំពេញះ នៅថ្ងៃសុក្រវេលាម៉ោង ១២’០៥នាទី យប់ ឈាងចូលថ្ងៃសៅរ៍ ១រោច ខែ ផល្គុន ឆ្នាំជូត ព,ស ២៥៦៤ ត្រូវ និង ថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០២១ គណះបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំង ចុះស្រាវជ្រាវមុខសញ្ញា ពាក់ពន្ធ័ ព្រឹត្តិការណ៍ ២០កុម្ភះ ក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង បន្តចុះពិនិត្យទីបញ្ជាការស្រាល នៅទីតាំងខុនដូ L សង្កាត់បឹងទំពន់ទី ២ បុរីប៉េងហួត ៦០ ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក សង្កាត់ចាក់អង្រែក្រោម ។
ដើម្បីពង្រឹង រក្សាអោយបាននូវ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែរកំពុងធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវ និង តាមវិធានការសុខាភិបាល ត្រូវអនុវត្តន៍អោយបាននូវ វិធានការ ៣ កុំ ៣ ការពារ អោយភ្ជាប់ខ្លួនជានិច្ច ទើបយើងអាចឈ្នះ កូវីដ-១៩ បាន សំណូមពរបងប្អូនប្រជាពលរដ្ឋ បើសិនមិនមានការចាំបាច់នោះទេ សុំកុំចេញក្រៅផ្ទះ ដើម្បី ចូលរួមចំណែក ប្រយុទ្ធប្រឆាំង និង ជំងឺកូវីដ -១៩ ទាំងអស់គ្នា ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋ ដែរជួបព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភះ សូមអោយឆាប់ជាពីជំងឺ កូវីដ-១៩ ទាំងអស់គ្នាផង ។