ស្នងការនគរបាលខេត្តកណ្ដាលអញ្ជើញសាកសួរសុខទុក្ខនិងនាំយកសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់កងកម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក
កណ្តាល: ដោយមានការយកចិត្តទុកដាក់ ដល់កងកម្លាំងដែលបានខិតខំបំពេញការងារ នៅវេលាយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកសម្ភារៈប្រើប្រាស់មួយចំនួន ទៅប្រគល់ជូនដល់កងកម្លាំងនគរបាល ដែលមានភារកិច្ចប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័កចំនួន០៣គោលដៅ ស្ថិតក្នុងក្រុងតាខ្មៅ ។ ក្នុងនោះមានមណ្ឌលចត្តាឡីស័ក នៃមន្ទីរពេទ្យជ័យជំនះ ,មណ្ឌលចត្តាឡីស័ក នៃវិទ្យាល័យ ហ៊ុន សែនតាខ្មៅ និងមណ្ឌលចត្តាឡីស័ក នៃសាលាបឋមសិក្សាព្រែកតាពៅ ។
បន្ទាប់ពីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រើប្រាស់រួចមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានផ្ដាំផ្ញើដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទៅលើប្រជាពលរដ្ឋ ដែលមកធ្វើចត្តាឡីស័ក ដាច់ខាតកុំឲ្យពួកគាត់ចាកចេញពីមណ្ឌលឲ្យសោះ។ មួយផ្នែកទៀតកងកម្លាំងត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អប្រសើ ពិសេសត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំចៀសវាងការឆ្លងជំងឺនានា ជាពិសេសជំងឺ covid 19 នេះតែម្ដង៕