ការិយាល័យផ្សព្វផ្សាយ 0889846555
ព្រះវិហារ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី ២៧ កុម្ភៈ២០២១ នេះថាឈ្មួញរកស៊ីឈើ ពីអ្នកប្តីប្រពន្ធ បានទិញផ្ទះគ្រោង របស់ឈ្មោះ យាយអឿន ដោយកំពុងតែលើកដាក់លើឡានហើយនឹងដឹកចេញនៅយប់នេះ។ទីតាំងឈ្មួញលើកឈើដាក់ឡាន នេះ នៅចំណុចភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ។
សេចក្ដីរាយការណ៍បានបន្តថាឈើដែលឈ្មួញទិញនេះគឺប្រភេទឈើគ្រោងផ្ទះចាស់។ចំណែកឈ្មួញឈ្មោះ សែមវិរះ នឹងប្រពន្ធ ឈ្មោះ ញ៉ ធីតា រស់នៅភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំងខេត្ត តាកែវ។បើតាមប្រភពបន្តថាឈ្មួញទាំងពីនាក់ប្តីប្រពន្ធនេះ កន្លងមក ធ្លាប់បានសមត្ថកិច្ច ចាប់រថយន្តយកចូល ទៅផ្នែករដ្ឋបាលព្រៃឈើ ម្តងរួចមកហើយ។
ដោយឡែកថ្ងៃនេះពួកគេលើកឈើឡើង ឡានធុនធំ នឹងដឹកជញ្ជូន តទៅខេត្តតាកែវ ដោយអះអាងថាមាន លិខិតអនុញ្ញាតពីខេត្តនឹងស្រុក។ពាក់ព័ន្ធករណីនេះជំនាញរដ្ឋបាលព្រៃឈើថាដោយសារ សាលាក្រុង ស្នើសុំ ទើបមិនហានប៉ះពាល់ នឹងលើកលែងអោយមួយលើកនេះតែម្តង៕