លោកនូ សុវណ្ណរ៉ាអភិបាលក្រុងតាខ្មៅ ចែកម៉ាសជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋ ដើម្បីបង្ការនិងទប់ស្កាត់ ជំងឺកូ វីដ-១៩

កណ្តាល៖ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ បន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលជូនដល់បងប្អូនប្រជាពលរដ្ឋតាមផ្សារតាខ្មៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដើម្បីបង្ការ និង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានអំពាវនាវដល់ ដល់ប្រជាពលរដ្ឋ បង្កើនការ យកចិត្តទុកដាក់ការពារ​ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់​ បង្ការ ហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង និង ត្រូវលាងសំអាត នូវភាពកខ្វក់ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាសជាប្រចាំ មានអាកុល ឬ ជែល តាមខ្លួនជានិច្ច ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង