ក្រុមគ្រួសារមហាឧបាសិកាពុទ្ធនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ប្រារព្ធពិធីបង្សុកូលជូនមហាឧបាសក អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង និងឧបាសិកា មហាភក្តី ឌី ប៉ុក គម្រប់២៣ឆ្នាំ

ភ្នំពេញ៖ ដោយមានភាពឧបការីគុណមិនភ្លេចនៅកតញ្ញូដល់ មាតា បិតា លោកជំទាវ ហ៊ុន ប៊ុនធឿន និងក្រុមគ្រួសារបានប្រារព្ធឧន្ទិសកុសលជូនមហាឧបាសក អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង និងឧបាសិកា មហាភក្តី ឌី ប៉ុក គម្រប់២៣ឆ្នាំ។

នៅព្រឹកថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវមហាឧបាសិកាពុទ្ធនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមគ្រួសារបានប្រារព្ធពិធីបង្សុកូលឧន្ទិសកុសលជូនអ្នកមានគុណ មាតា បីតា តាមប្រពៃណីដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៨ កន្លងទៅអស់រយ:ពេល២៣ឆ្នាំមកហើយ។

ដោយមានស្ថានការណ៍ជំងឺកូវិត.១៩ រីករាលដាលដល់សហគមន៍មានមនុស្សជាច្រើនបានឆ្លងជំងឺកូវិដ.១៩ បើគិតត្រឹមថ្ងៃនេះមានចំនួនអ្នកឆ្លងង៦៤នាក់បានឆ្លង ក្នុងនោះក្រសួងសុខាភិបាលបានធ្វើចត្តាឡីស័ក ដើម្បីគ្រប់គ្រងនៃការចំលងជំងឺផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដើម្បីបង្ការជំងឺកូវិដ.១៩ សូមបងប្អូនមានការប្រុងប្រយ័ត្ន បើមិនចាំបាច់ អ្នកទាំងអស់គ្នាត្រូវនៅក្នុងផ្ទះដាំបាយញ៉ាំទើបមិនឆ្លងជំងឺកូវិដ.១៩ សូមលាងដៃជាមួយអាល់កុល ជែល និងសាប៊ូ អោយបានញឹកញ៉ាប់ បើចេញក្រៅ សូមគម្លាតពីគ្នាតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានប្រកាស៕

អត្ថបទដែលជាប់ទាក់ទង