ស្ត្រីកម្មការនីម្នាក់​ ត្រូវបានគេវាយច្របាច់ក និងយកខ្សែភ្លេីងឆក់ដៃឲ្យស្លាប់ ក្នុងបន្ទប់ផ្ទះជួល

ភ្នំពេញ​ ៖ ស្ត្រីកម្មការនីរូបស្រស់ម្នាក់​ ត្រូវបានជនសង្ស័យ​វាយផ្ទៃមុខ និងច្របាច់ក ហេីយយកខ្សែភ្លេីងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ហេីយគេចខ្លួនបាត់​ អស់រយៈពេលជាច្រេីនថ្ងៃមកហើយ ហេីយចាក់សោបន្ទប់ពីខាងក្រៅ ដោយមិនមានអ្នកជិតខាងណាដឹងទេ រហូតដល់មានក្លិន ទេីបនាំគ្នាដេីររកមេីលឃេីញទើបស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល​ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ប៉ុស្តិ៍ស្ទឹងមានជ័យទី៣​ ចុះពិនិត្យមេីលភ្លាមៗផងដែរ។

ហេតុការណ៍នេះកេីតឡេីងនៅម៉ោង០៣រសៀលថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ផ្ទះលេខ១២៧D ជាប់ផ្ទះលក់​ភេសជ្ជៈ​គ្រប់មុខ​យីហោ​ ម៉ាក់​ស្រីពេជ្រ​ ម្ដុំលូប្រាំ​ លេីកំណាត់ផ្លូវវេងស្រេង​ ភូមិដំណាក់ធំទី៣​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ស្ត្រីរងគ្រោះមានឈ្មោះ សួង ធី​ មានអាយុ៣៣ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ​ ស្នាក់នៅបន្ទប់ផ្ទះជួលកេីតហេតុ​ មានស្រុកកំណេីតនៅភូមិខ្វិត ឃុំពាំងល្វា ស្រុកឧត្ដុង្គ​ ខេត្តកំពង់ស្ពឺ​ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គាត់ជាអ្នកស្នាក់នៅបន្ទប់ជាន់ក្រោម ចេះតែមានក្លិនស្អុយ ហើយចេះតែឆ្ងល់ ទើបតែរសៀលនេះ គាត់បានប្រាប់ម្ចាស់ផ្ទះជួលឲ្យជួយដើររកមើល រហូតមកដល់បន្ទប់កើតហេតុ ឃេីញចាក់សោរពីខាងក្រៅ ហេីយកាន់តែធំក្លិនស្អុយខ្លាំង ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យទី៣​ បានចុះមកពិនិត្យ​មេីល រួចបេីកសោរចូលទៅឃេីញស្ត្រីរងគ្រោះបានដេកស្លាប់លេីពូកក្នុងបន្ទប់តែម្ដង ទេីបបង្កឱ្យមានការភ្ញាក់ផ្អើលឡេីងតែម្តង ។

ខណៈពេលនេះកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការជាមួយសមត្ថកិច្ចជំនាញផ្នែក​កោសល្យវិច័យ​ ចុះមកធ្វេីការ​សេីបអង្កេត​ជុំវិញទីតាំងកេីតហេតុហេីយ​ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

បើតាមការត្រួតពិនិត្យកោល្យវិច័យរបស់លោកក្រោមការពិនិត្យរបស់ឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច្ឆ័យ រាជធានីភ្នំពេញ បានសន្ឋិដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ត្រូវបានជនសង្ស័យ ធ្វេីសកម្មភាព​មានស្នាមវាយផ្ទៃមុខ និងច្របាច់ក ហេីយយកខ្សែភ្លេីងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ជាអំពេីឃាតកម្ម ។

បច្ចុប្បន្ន​បច្ចុប្បន្នក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវ​ និងទាក់ទងរកសាច់ញាតិស្ត្រីរងគ្រោះ និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

អត្ថបទដែលជាប់ទាក់ទង