ការិយាល័យផ្សព្វផ្សាយ0889846555/070926014
ខេត្តក្រចេះ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ គឺសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងរាលដាលដូចសព្វថ្ងៃនេះក៏មិនអាចកើតឡើងបានដែរ។ ប្រភពបានបញ្ជាក់ថា ក្រុមអ្នកកាប់ឈើបានដឹកជញ្ជូនឈើចេញពីព្រៃចូលក្នុងទីតាំងក្រុមហ៊ុនស៊ីងបាយអូថេក ហើយលក់ឲ្យឈ្មួញក្នុងឈើឈ្លីក១ម៉ែត្រគូបតម្លៃ៤០ម៉ឺនរៀល ហើយឈ្មួញលើកដាក់រថយន្តដឹកជញ្ជូនចេញយ៉ាងរលូន។ សកម្មភាពអ្នកកាប់ឈើដឹកជញ្ជូនឈើតាមគោយន្តចេញពីព្រៃយកមកលក់ឲ្យឈ្មួញក្នុងទីតាំងក្រុមហ៊ុនស៊ីងបាយអូថេក កំពុងកើតឡើងយ៉ាងគំហុកផងដែរ ហើយលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្ងំស្ងាត់ឈឹងដោយមិនឃើញមានចាត់វិធានការអ្វីទាំងអស់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា រយៈពេលប្រមាណជិតមួយខែចុងក្រោយនេះ សកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ កើតឡើងយ៉ាងគំហុក ព្រោះមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា នៅចំណុចអូរកំបោរ ចំណុចអូរគ្រួត ចំណុចអូរចារ ចំណុចចែម៉ែ ចំណុចច្របស្វាយ ក្នុងឃុំកំពង់ចាម ស្រុកសំបូរ កំពុងប្រឈមនឹងសេចក្តីវិនាស។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រជាពលរដ្ឋក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានជំរុញឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ស្រុកសំបូរ ជាបន្ទាន់។ បើតាមប្រភពខ្លះបានឲ្យដឹងថា លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ជាមេខ្លោងធំនៅពីក្រោយបទល្មើសបំផ្លាញព្រៃឡង់ក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្នុងខណៈដែលលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រក្សាភាពស្ងៀមស្ងាត់។ ប្រការនេះហើយទើបក្រុមឈ្មួញជ្រកក្រោមយីហោក្រុមហ៊ុនស៊ីងបាយអូថេក បន្តសកម្មភាពបំផ្លាញព្រៃឡង់ក្នុងស្រុកសំបូរ ខេត្តក្រចេះ យ៉ាងគំហុកព្រោះមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីប្រមូលលុយដាក់ហោប៉ៅ។មានត