លោក មា សុភាព អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ

ភ្នំពេញះ នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃ​ ច័ន្ទ ០៧រោច ខែ​ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ​ មករា ឆ្នាំ​ ២០២២ ដោយអនុវត្តតាមការណែនាំរបស់លោក​ ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យលោក មា សុភាព អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិ២១៧មុន្នីរ៉េត មុខវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដែលមានកម្លាំងចូលរួមសរុប​​ 46 នាក់
អធិការដ្ឋាននគរបាលខណ្ឌ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងដឹកនាំខណ្ឌមានជ័យ
លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ
លោក វរសេនីយ៍ទោ ជឹម សុភក្ត្រ័ អធិការរង ចំនួន​ 28 នាក់
លោក អនុសេនីយ៍ឯក ក្រង សុវុទ្ធី នាយរងគ្រប់គ្រងអាវុធជាតិផ្ទុះ
កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន​ 10 នាក់ ។
កម្លាំងកងរាជអាវុធហ្ថដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡាក់ សុីដេត ចំនួន 08នាក់។
ជាលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖
បានត្រួតពិនិត្យយានយន្តតូចធំឆ្លងកាត់ចំនួន​ 195 គ្រឿង​​ ។
ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន 127 គ្រឿង​ ​​ ។
រថយន្ត​ឆ្លងកាត់ចំនួន 68 គ្រឿង ។
ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ​ ចំនួន .0. គ្រឿង ។
អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន 0 ។
សារធាតុញៀនឆ្លងកាត់​ ចំនួន ..0. ៕

អត្ថបទដែលជាប់ទាក់ទង