សូមលោកអភិបាលខេត្តកំពង់ចាម និងលោក ស្នងការនគរបាលខេត្ត ចុះបង្ក្រាបសង្វៀន ប្រជល់មាន់និងអាប៉ោង នៅក្នុងស្រុកកងមាសផងទាន!

កំពង់ចាម ៖ សង្វៀនជល់មាន់ និងអាប៉ោង ដ៏ធំមួយកន្លែង ស្ថិតនៅចំណុចស្ពាន ២៣ ភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកង មាស ខេត្តកំពង់ចាម ចម្ងាយ២០ម៉ែត្រពីព្រំប្រទល់ខេត្ត ខាង ក្រោយសាលាបឋម សិក្សានិងអនុវិទ្យាល័យ ភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខ កំពូល ខេត្តកណ្ដាល បាននឹងកំពុង បើកលេងយ៉ាងរលូនដោយ គ្មានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឡើយ ។
ប្រភពពីអ្នក ញៀនល្បែងស៊ីសង ដែលនាំគ្នាទៅលេងនៅទីនោះបានប្រាប់ថា : ម្ចាស់សង្វៀន ឈ្មោះប្រិយ៍ និង ម៉ាប់​ មេ អាប៉ោង និងឈ្មោះ ឆង មេទាហ៊ានគីមីសាស្រ្តនៅបន្ទាយតាមផ្លូវជាតិលេខ៥ ទល់មុខខ្លោង ទ្វារចូលវត្តត្រឡែងកែង ផ្លូវចូលទៅបន្ទាយ លង្វែកក្នុងស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ឈ្មោះ ឆង នេះអ្មកខ្លះថាពាក់សក្ត្តិ៥ ខ្លះថា ពាក់ផ្កាយ១ តែមិនដឹង មានតួនាទីជាអ្វីនោះទេ គេគ្រាន់តែដឹងតៗគ្នាថា គាត់ជានាយទាហាន នៅក្នុងអង្គភាពគីមីសាស្ត្រ ហើយភាគច្រើន មានវត្តមានតែនៅតាម វង់ល្បែងជល់មាន់និង អាប៉ោងទេ ដែលពេល ខ្លះដើរតួរជាអ្នកដោះ ស្រាយលុយសោហ៊ុយបាយទឹក សាំងឡាន សាំងម៉ូតូដល់សមត្ថ កិច្ចមូលដ្ឋានខ្លះដែល ដើរល្បាតដល់វង់ល្បែង របស់ខ្លួន ។
ពាក់ព័ន្ធករណីខាងលើអង្គភាពមិនអាចស្វែងរការបំភ្លឺពីលោក ឆង បានទេព្រោះ ពុំមានលេខទូរស័ព្ទទាក់ ទង ។ ប្រជាពលរដ្ឋនៅតំបន់នោះសំណូមពរ ដល់លោក អ៊ុន ចាន់ដាចៅហ្វាយខេត្តកំពង់ ចាមដែលកំពុងមាន ប្រជាប្រិយភាព និង ទទួលបានការគាំទ្រខ្លាំង ពីប្រជាណលរដ្ឋនោះ សូមលោកមេត្តាចុះពិនិត្យនិងចាត់វិធានការ បង្ក្រាបផងទាន! ៕
អត្ថបទដែលជាប់ទាក់ទង